ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មាន​ច​ម្ង​ល់​ពាក់ព័ន្ធ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ អាច​សាកសួរ​តាម​រយៈ​លេខ 117

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ស្ដី​ពី​ការ​បង្កើត​ក្រុមការងារ​ប្រព័ន្ធ Hotline ដើម្បី​ឆ្លើយ​តប​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​និង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក…

រាជធានី​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ស្ដី​ពី​ការ​បង្កើត​ក្រុមការងារ​ប្រព័ន្ធ Hotline ដើម្បី​ឆ្លើយ​តប​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​និង​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ី​ណា​រិ​ទ្ធ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ឯកឧត្តម ម៉ូ​វ ចរិយា ប្រធាន​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ដោយ​មានការ​ចូលរួម​ពី អនុប្រធាន​សេនាធិការ អនុប្រធាន​នាយកដ្ឋាន មន្ត្រី​ជំនាញ​ក្រសួង​ប្រៃសណីយ៍ តំណាង​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងអស់ និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ ។

ការ​បង្កើត​ក្រុមការងារ​ចាំ​ទទួល​ការ​ហៅ​ចូល តាម​រយៈ​ប្រព័ន្ធ​ព័ត៌មាន​ទាន់​ហេតុការណ៍​(117)​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ឆ្លើយ​តប​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ មក​មន្ត្រី​ជំនាញ​ចរាចរណ៍ ពាក់ព័ន្ធ​និង​ការ​រឹត​បន្តឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។
ក្រុមការងារ Hotline មាន​ភារកិច្ច​តាមដាន ឆ្លើយ​តប សំនួរ​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ទៅ​នឹង​កិច្ច​ប្រតិបត្តិការ ក្នុង​ដំណើរការ​អនុវត្ត​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដើម្បី​ឆ្លើយ​តប​ដោះស្រាយ​បំភ្លឺ​បាន​ទាន់​ពេល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ