ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យកូវីដភ័យខ្លាច! ជនខិលខូចឆក់ឱកាស​រំលោ.ភយកដីបឹង​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ស្តី​ពី​ការ​ស្នើ​សុំ​អន្តរាគមន៍​រឿង​ជនខិលខូច​បាន​ឈូស​ឆាយ​ក្នុង​បឹង​ផ្លូវ​ទូក ស្ថិត​ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរ​ណ៌ ដើម្បី​រំលោភ​យក​ធ្វើស្រែ​ប្រាំង​ធ្វើ​ឱ្យ​ប៉ះពាល់ មិន​អាច​អាស្រ័យ​ផល​បាន​ដូច​ជា ដាក់​មង ចង​សន្ទូច…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​ស្តី​ពី​ការ​ស្នើ​សុំ​អន្តរាគមន៍​រឿង​ជនខិលខូច​បាន​ឈូស​ឆាយ​ក្នុង​បឹង​ផ្លូវ​ទូក ស្ថិត​ក្នុងភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូរ​ណ៌ ដើម្បី​រំលោភ​យក​ធ្វើស្រែ​ប្រាំង​ធ្វើ​ឱ្យ​ប៉ះពាល់ មិន​អាច​អាស្រ័យ​ផល​បាន​ដូច​ជា ដាក់​មង ចង​សន្ទូច និង​ទុក​ទឹក​អោយ​គោក្របី​ផឹក​ផង​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​មន្ត្រី​ជលផល​បាន​យក​ត្រាក់ទ័រ​ទៅ​ឈូស​រំលាយ​ភ្លឺ​ដែល​ជនខិលខូច​បាន​លើក​ជា​ធ្វើស្រែ​ប្រាំង ហើយ​បាន​បោះបង្គោល ដកហូត​បឹង​នោះ​មក​វិញ​ហើយ ។

តាម​ការ​បញ្ជាក់​របស់​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះ​តា​ម៉ូ​វ បានឱ្យ​ដឹង​ថា តាំងពី​ដូន​ពី​តា​មក​នៅ​ចំណុច​បឹង​ផ្លូវ​ទូក​នេះ ឆ្នាំ​មុន​ៗ​មិន​ដែល​រីងស្ងួត​បែប​នេះ​ឡើយ ។ បឹង​នេះ​នៅ​រដូវវស្សា​ជា​កន្លែង​រក​ត្រី​ដាក់​មង ចង​សន្ទូច នៅ​រដូវប្រាំង​គឺ​ទុក​ទឹក​អោយ​គោក្របី​ផឹក ប៉ុន្តែ​ក្នុង​ពេល​ថ្មី​ៗ​នេះ​មាន​ជនខិលខូច​លួច​ឈូស​ឆាយ​ពង្រាប​ធ្វើ​ជា​ដីស្រែ​ប្រាំង​អស់​ប្រមាណ​ជាង​១០​ហិ​កតា​ទៅ​ហើយ ។ ពួក​គាត់​ជា​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ជួយ​ទប់ស្កាត់​ក្នុង​ករណី​រំលោភ​យក​ដី​បឹង​នេះ​ធ្វើក​ម្មសិ​ទ្ឋ​ពី​សំណាក់​ជនខិលខូច​ផង​។

លោក គង់ គឹ​ម​ហាក់ មេឃុំ​កំពង់ព្រះ​គគីរ បាន​បញ្ជាក់​អោយ​ដឹង​ថា បឹង​មួយ​នេះ​មាន​បណ្តោយ​ជាង​២​គីឡូម៉ែត្រ ហើយ​មក​ដល់​ពេល​នេះ​ត្រូវ​ជនខិលខូច​លួច​ឈូស​លប់​បឹង​ធ្វើ​ជា​ស្រែ​អស់​ជា​ច្រើ​ហិ​កតា​ទៅ​ហើយ ។ កន្លង​មក​លោក​ក៏​ធ្លាប់​បាន​ចុះ​មក​ហាមឃាត់​និង​ទប់ស្កាត់​មិន​អោយ​អ្នក​ដាំ​ឈូក​ទាំងនេះ​ឈូស​ដី លប់​បឹង​នេះ​ដែរ តែ​ពេល​លោក​ត្រឡប់​ទៅ​វិញ​គឺ​គេ​លួច​ឈូស​ដដែល ។​ លោក​ក៏ស្នើ​សុំ​ដល់​មន្ត្រី​ជំនាញ​ជួយ​មាន​វិធានការ​ទប់ស្កាត់​ផង ។​

លោក ងិ​ន ហ៊ុន ប្រធាន​មន្តីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ស្តី​ពី​ការ​ទន្ទ្រាន​យក​ដី​បឹង​ផ្លូវ​ទូក កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែឧសភា នេះ​មន្ត្រី​ជលផល​បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ដកហូត​ដី​នោះ​មក​វិញ​ហើយ គឺ​ប្រើ​គ្រឿងចក្រ​ឈូស​លុប​ភ្លឺ​ព័​ទ្ឋ​ធ្វើស្រែ​ប្រាំង និង​បោះបង្គោល​ព្រំ​សំគាល់​ដី​បឹង ។ ហើយ​ក្នុង​ពេល​ខាង​មុខ​នេះ មន្ត្រី​ជំនាញ​របស់​លោក​នឹង​ចុះ​អប់រំ​ដល់​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​រុករាន​ទន្ទ្រាន​យក​ដី​បឹង​នេះ​បន្ត​ទៀត ។

សូម​បញ្ជាក់​ថា នៅ​កំពង់ព្រះ​គគី​មាន​សហគមន៍​នេសាទ ជា​អ្នក​មើលថែ​ដី​ព្រៃ​លិច​ទឹក ដី​បឹង និង​ទប់ស្កាត់​បទ​លើ្ម​ស​នេសាទ ប៉ុន្តែ​កន្លង​មក បទល្មើស​នេសាទ​ចេះ​តែ​កើត​មាន​ជា​ហូរហែរ សមត្ថកិច្ច​ជំនាញ​បាន​ត្រឹម​ទៅ​ដកហូត​ដី​ព្រៃ​មក​វិញ​តែ​ប៉ុណ្ណោះ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ