ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើងពន្លះជាមួយ​រថយន្តស្ទូច​ក្នុង​ស្រុកព្រៃ​នប់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា កាលពីវេលា​ម៉ោង៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែឧសភា ​ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​​រវាង​រថភ្លើង​បុក​ជាមួយរថយន្ត​ស្ទូច​​មួយគ្រឿង​ដែល​គេ​ចត​ទុក​ចោលលើផ្លូវ​រថ​ភ្លើង​​ ស្ថិត​ក្នុងភូមិ​អូរ​ត្រជាក់ចិត្ត​ ឃុំ​សំរុង ​ស្រុក​ព្រៃ​នប់​…

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា កាលពីវេលា​ម៉ោង៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២ ខែឧសភា ​ឆ្នាំ​២០២០ មាន​ករណី​គ្រោះថ្នាក់​​រវាង​រថភ្លើង​បុក​ជាមួយរថយន្ត​ស្ទូច​​មួយគ្រឿង​ដែល​គេ​ចត​ទុក​ចោលលើផ្លូវ​រថ​ភ្លើង​​ ស្ថិត​ក្នុងភូមិ​អូរ​ត្រជាក់ចិត្ត​ ឃុំ​សំរុង ​ស្រុក​ព្រៃ​នប់​ ។​

រថយន្ត​​ស្ទូចមួយគ្រឿង​ខាងលើ​ម៉ាកហ៊ីយ៉ាន់​ដាយ​ ពណ៌​សលាយ​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣E-៣៥២៩ អ្នកបើកបរ​​មិនស្គាល់អត្ត​សញ្ញាណ បានរត់​គេចខ្លួនបាត់ ។ ចំណែក​រថភ្លើង​មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច អ្នកបើកបរ​រថភ្លើង​ឈ្មោះ អៀង វិ​រៈ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភ្នំពេញ​។

​ក្រោយពេលកើតហេតុ កម្លាំង​ជំនាញនគរបាល​ស្រុក​ព្រៃ​នប់​​ចុះពិនិត្យកន្លែងកើតហេតុ​ដើម្បី​​អនុវត្ត​ន៍តាម​នីតិ​វិធី​ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ ៕​ (កែស​ម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ