ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉ូលិស ​បា.ញ់​បុរស​ម្នាក់ ​ក្នុងខណ្ឌដូនពេញ ចាប់ខ្លួន​បាន នៅខេត្តកំពត

3 ឆ្នាំ មុន

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍ជាបឋម​អោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៨ មេ​សា ២០២០​នេះ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកំពត តាម​ចាប់ខ្លួន​ជនសង្ស័យ​ជា​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់ ដែល​បាន​បាញ់ប្រហារ​បុរស​ម្នាក់…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍ជាបឋម​អោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៨ មេ​សា ២០២០​នេះ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តកំពត តាម​ចាប់ខ្លួន​ជនសង្ស័យ​ជា​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់ ដែល​បាន​បាញ់ប្រហារ​បុរស​ម្នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​នៅ​មុខ​ផ្សារ​សូ​រិ​យា ម៉​ល នៅ​ខណ្ឌដូនពេញ កាលពី ២​ថ្ងៃមុន​នេះ ។

សមត្ថកិច្ច​បង្ហើប​ប្រាប់​ថា ជនសង្ស័យ ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ កែវ រ័​ត្ន​វិទ្យា ជា​នាយ​រង​ផ្នែក​ប្រឆាំង​គ្រឿងញៀន ។ យ៉ាងណាមូលហេតុ​នៃ​ការ​បាញ់ប្រហារ​មក​លើ​បុរស​រងគ្រោះ សមត្ថកិច្ច​នៅ​មិន​ទាន់​អាច​បញ្ជាក់​អោយ​បាន​ច្បាស់​នៅឡើយ​ទេ ។ព័ត៌មានលម្អិត យ៉ាងណានោះ កោះសន្តិភាពនឹងផ្សាយជូនជាបន្ត ។

សូម​រម្លឹក​ថា កាលពី​វេលា​ម៉ោងជាង ៣​យប់​ថ្ងៃ​ទី​២៦ មេ​សា មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម បាន​ដក​កាំភ្លើង​បាញ់​ចំនួន​ពីរ​គ្រាប់ បណ្ដាល​ឲ្យ​របួសធ្ងន់ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ មុខ​សូ​រិ​យា​ម៉​ល ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ ដើរ​ចេញពីផ្ទះ​មួយ​កន្លែង មុខ​សូ​រិ​យា​ម៉​ល ជាមួយ​ជនសង្ស័យ​មាន​គ្នា ៣​នាក់ ជិះ​ម៉ូតូ ០២​គ្រឿង ដោយ​ក្នុង​នោះ មាន​ម៉ូតូ​មួយ​គ្រឿង ជា​ប្រភេទ​ម៉ូតូ​ធំ ជិះ​ម្នាក់ឯង និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក យ៉ា​ម៉ា​ហា ពណ៌​ខ្មៅ ជិះ​គ្នា​០២​នាក់ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​មុខ​ផ្ទះ​គ្មាន​លេខ ហើយ​មួយសន្ទុះ​ក្រោយមក មិនដឹង​ថា មានរឿង​អ្វី​ជាមួយ​គ្នា​នោះ​ទេ ស្រាប់តែ​ពួក​គេ បាន​វាយ​គ្នា ទៅ​វិញ​ទៅ​មក រហូត​ឈាន​ដល់​ការ​ដក​កាំភ្លើង​បាញ់​សំដៅ​ជន​រង​គ្រោះ ចំនួន​ពីរ​គ្រាប់​តែ​ម្តង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ បន្ទាន់​ដឹក​ភ្លាម​ៗ នៅ​ឯ​មន្ទីរពេទ្យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ