ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនគួរសោះ! ខឹង​បងស្រី​មិន​ព្រម​លក់​ដី​និង​ផ្ទះ​ ស្រាប់​តែអូស​ដុត​ម៉ូតូ​ទៅ​​ដុត​ខ្ទេច​

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ នគរបាល​ប៉ុស្តិ៍​ទួល​ព្រេ​ជបាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ក្រោយ​ពេល​ដែល​បុរស​នោះ​ស្រវឹងស្រា ហើយ​សុំ​លុយ​បងស្រី​បង្កើត​របស់​ខ្លួន​ចាយ​អត់​បាន ក៏​បង្ខំ​ឲ្យ​បងស្រី​លក់​ដី​កេរ​ឪពុក​ម្ដាយ និង​ផ្ទះ​ដែល​កំពុង​ស្នាក់​នៅ​សព្វថ្ងៃ ដើម្បី​យក​លុយ​ចាយ ។…

ខេត្តកណ្ដាល ៖ នគរបាល​ប៉ុស្តិ៍​ទួល​ព្រេ​ជបាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ក្រោយ​ពេល​ដែល​បុរស​នោះ​ស្រវឹងស្រា ហើយ​សុំ​លុយ​បងស្រី​បង្កើត​របស់​ខ្លួន​ចាយ​អត់​បាន ក៏​បង្ខំ​ឲ្យ​បងស្រី​លក់​ដី​កេរ​ឪពុក​ម្ដាយ និង​ផ្ទះ​ដែល​កំពុង​ស្នាក់​នៅ​សព្វថ្ងៃ ដើម្បី​យក​លុយ​ចាយ ។ ប៉ុន្តែ​ខណៈនោះ បងស្រី​មិន​ព្រម​លក់​តាម​ធ្វើ​ឲ្យ​ជន​នោះ​ខឹង​យ៉ាង​ខ្លាំង បាន​ចាប់​អង្រួន​ទ្វារផ្ទះ​បណ្ដាល​ឲ្យ​បែក​កញ្ចក់​អស់​១​ផ្ទាំង រួច​អូស​ម៉ូតូ​ធុន​ធំ​១​គ្រឿង​ទៅ​ដុត​ចោល​ក្បែរ​គំនរ​ចំបើង បណ្ដាល​ឲ្យ​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​ប្រើ​ការ​លែង​កើត។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ
មេ​សា នៅ​ភូមិ​បឹង​រមាស ឃុំ​ទួល​ព្រេ​ជ ស្រុក​អង្គស្នួល ។ បុរស​ខាងលើ​ឈ្មោះ សួ​ស គង្គា អា
យុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ចំណែក​ស្ត្រី​ជា​បង​ឈ្មោះ សួ​ស សំអាត អាយុ​៣៥​ឆ្នាំ ជា​កសិករ ហើយ​ទាំង​២​នាក់​បងប្អូន​នេះ រស់នៅ​ក្នុងភូមិ​ខាងលើ​ជាមួយ​គ្នា ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រូប​នេះ​បាន​ផឹកស្រា​រហូតស្រវឹង ហើយ​សុំ​លុយ​បងស្រី​ចាយ ។ ខណៈនោះ​បងស្រី​ប្រាប់​ថា គាត់​គ្មាន​លុយ​ឲ្យ​ទេ ទើប​ជន​នេះ​រករឿង​បង្ខំ​ឲ្យ​បងស្រី​លក់​ដី​និង​លក់​ផ្ទះ​យក​លុយ​ឲ្យ​ខ្លួន​ចាយ​ទៀត ។ ប៉ុន្តែ​ពេល​នោះ​បងស្រី​ប្រកែក​មិន​ព្រម​លក់​ទេ ដោយ​គាត់​និយាយ​ថា បើលក់​ដី​និង​ផ្ទះ​យក​លុយ​ចាយ​បែប​នេះ តើ​ទៅ​រស់​នៅ​កន្លែង​ណា បាន​ទីជម្រក​អ្វី​រស់នៅ​ទៀត​ទៅ ។

ដោយ​បងស្រី​មិន​ព្រម​ឯកភាព​លក់​ដី​និង​ផ្ទះ​បែប​នេះ ធ្វើ​ឲ្យ​ជន​នេះ​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ រួច​ចាប់​អង្រួន​ទ្វារផ្ទះ​បណ្ដាល​ឲ្យ​បែក​កញ្ចក់​អស់​១​ផ្ទាំង ។ បន្ទាប់​មក​ទៀត បាន​អូស​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​XR-២៣០​ទៅ​ក្បែរ​គំនរ​ចំបើង រួច​ដុត​ចោល​បង្ក​ឲ្យ​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្ដង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​អ្នក​ជិតខាង​បាន​នាំ​គ្នា​ទៅ​ជួយ​ពន្លត់ ព្រោះ​ខ្លាច​ភ្លើង​ឆេះ​រាល​ដល់​គំនរ​ចំបើង និង​ផ្ទះ​ដែល​ស្ថិត​នៅ​ក្បែរ​នោះ ។
ក្រោយមក នគរបាល​ប៉ុស្តិ៍​ទួល​ព្រេ​ជ បាន​ទៅអន្តរាគមន៍​ឃាត់ខ្លួន​ជន​នោះ​នាំ​មក​សាកសួរ​មួយ
ជំហាន រួច​ទើប​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ច្បាប់ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ