ខេត្តក្រចេះ ៖ សម្ភាររួមមានម៉ាស់ចំនួនជាង២ម៉ឺនម៉ាស់ សាប៊ូ៤កេះ អាកុល៦ប៊ីដុង ថវិកាក៏ដូចជា
សម្ភារ ពេទ្យមួយចំនួនទៀត ត្រូវបានអាជ្ញាធរខេត្តប្រគល់ជូនដល់មន្ទីរសុខាភិបាលខេត្និងសាខាកាក
បាទក្រហមខេត្ត សម្រាប់ប្រើប្រាស់ជួយសង្គ្រោះសុខភាពប្រជាពលរដ្ឋទប់ស្កាត់ជំងឺកូវីដ-១៩ ។
ប្រធានគណៈកម្មាធិការប្រឆាំងជំងឺកូវីដ-១៩ខេត្តនិងជាអភិបាលខេត្តក្រចេះ លោក វ៉ាថន កាលពីព្រឹកថ្ងៃទី ២៤ មេសា បានធ្វើពិធីប្រគល់សម្ភារដែលបានមកពីការឧបត្ថមផ្តល់ជូនពីសប្បុរសជននានាក្នុងខេត្ត ផ្តល់ជូនបន្តដល់មន្ទីរសុខាភិបាល និងសាខាកាកបាទក្រហមខេត្ត ដើម្បីប្រយោជន៍សម្រាប់យកទៅប្រើប្រាស់ក្នុងសកម្មភាពជួយសង្គ្រោះសុខភាព និងជីវភាព ប្រជាពលរដ្ឋក្នុងខេត្ត ក្នុងការទប់ស្កាត់នូវជម្ងឺកូវីដ-១៩ ។
គណៈអភិបាលខេត្តលោក វ៉ា ថន បានមានប្រសាសន៍ថា អំណោយជាសម្ភារនិងថវិកាដែលរដ្ឋបាលខេត្តទទួលបានទាំងអស់នេះ រដ្ឋបាលខេត្តបាននឹងកំពុងធ្វើការប្រគល់ជូនអាជ្ញាធរជំនាញ និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតជីវភាព និងជាពិសេសបង ប្អូនកម្មករពលករ ដែលត្រឡប់មកពីធ្វើការងារនៅក្រៅប្រទេស ធ្វើដំណើរចូលមកភូមិ កំណើតរបស់ខ្លួនវិញ ហើយត្រូវបានអាជ្ញាធររៀបចំដាក់ឲ្យពួកគាត់រស់នៅដាច់ដោយឡែក ពីគ្រួសារចំនួន១៤ថ្ងៃ ក្នុងការតាមដានស្ថានភាពជំងឺកូវីដ-១៩។
លោកអភិបាលខេត្ត ក៏បានសម្តែងការថ្លែងអំណរគុណ ចំពោះសប្បុរសជនដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តក្នុងការទប់ស្កាត់និងកាត់បន្ថយការចម្លងរីករាលដាលនូវមេរោគជំងឺកូវីដ-១៩ក្នុងមូលដ្ឋានខេត្តក្រចេះ ហើយសូមឲ្យបន្តការឧបត្ថម្ភគាំទ្រក្នុងការងារមនុស្សធម៌ក្នុងវិស័យសុខាភិបាល ។
បញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត គិតមកទល់ពេលនេះ រដ្ឋបានខេត្តទទួល
បានអំណោយជាសម្ភារ និងថវិកាពីគ្រប់មន្ទីរអង្គភាព និងសប្បុរសជនក្នុងយុទ្ធនាការសង្គ្រោះសុខភាព និងជីវភាពប្រជាជនពីជំងឺកូវីដ-១៩រួមមាន៖ សម្បុរសជនក្នុងខេត្ត ចំនួនប្រមាណជាង៧០លានរៀល និង ៣.២០០ដុល្លាអាមេរិក ថវិការបស់មន្ត្រីរាជការ ដែលបរិច្ចាកប្រាក់បៀរវត្សផ្ទាល់ខ្លួនចំនួនប្រមាណជាង ២៣០លានរៀល៕
ចែករំលែកព័តមាននេះ