អគ្គិភ័យកំពុងបំផ្លាញផ្ទះអ្នកភូមិនៅជិតវត្តឃ្មួញ
រាជធានីភ្នំពេញ ៖ លំនៅដ្ឋានអ្នកភូមិនៅជិតវត្តឃ្មួញ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានត្រូវអគ្គិភ័យកំពុងតែឆាបឆេះនៅម៉ោង១០និង០៥នាទីព្រឹកថ្ងៃទី២០ តុលា ២០១៤ ។
គេមិនទាន់ដឹងថាអគ្គិភ័យនេះ កើតឡើងណ្តាលមកពីបញ្ហាអ្វីនៅឡើយទេ ហើយនៅពេលនេះរថយន្តពន្លត់និងបង្ការអគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងចេញប្រតិបត្តិការអន្តរាគមន៍បា.ញ់ពន្លត់ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ