ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​នយោបាយ​ថ្មី​មួយទៀត​បាន​ប្រ​សូត្រ​ចេញ​រូបរាង​ហើយ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​បាន​អនុញ្ញាត្ត​ឲ្យ​បង្កើត​គណបក្ស​ឯកភាព​ជាតិខ្មែរ​ឈ្មោះ សរសេរ​ជា​អក្សរ​កាត់ «​គ​.​ឯ​.​ជ​.ខ​» និង​មាន​អាសយដ្ឋាន…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​បាន​អនុញ្ញាត្ត​ឲ្យ​បង្កើត​គណបក្ស​ឯកភាព​ជាតិខ្មែរ​ឈ្មោះ សរសេរ​ជា​អក្សរ​កាត់ «​គ​.​ឯ​.​ជ​.ខ​» និង​មាន​អាសយដ្ឋាន នៃ​ទីស្នាក់ការ​កណ្ដាល ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច ស ខេ​ង នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០ ថា​ក្រសួងមហាផ្ទៃ អនុញ្ញាត្ត​ឲ្យ​បង្កើត​គណបក្ស​ឯកភាព​ជាតិខ្មែរ មានឈ្មោះ​ជា​អក្សរ​ឡា​តាំង​ថា «EKPHEAP CHEAT KHMER PARTY» សរសេរ​ជា​អក្សរ​កាត់ «E.C.K.P» និង​មាន​អាសយដ្ឋាន​នៃ​ទីស្នាក់ការ​កណ្ដាល តាំងនៅ​ផ្ទះ​លេខ A០៨៦ ភូមិ​សាលាឃុំ ឃុំ​ពពេល ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ស្រប​តាម​បទ​ប្បញ្ញត្តិ​មាត្រា​៩ ត្រង់​វាក្យខណ្ឌ​ទី​១ នៃ​ច្បាប់​ស្ដី​ពី គណបក្ស​នយោបាយ​។

សម្តេច​បាន​បន្ត​ថា ដើម្បី​ទទួល​បាន​សុពលភាព និង​អាច​ធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ គណបក្ស​ឯកភាព​ជាតិខ្មែរ ត្រូវ​ស្នើ​សុំ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ស្រប​តាម​មាត្រា​៩ ត្រង់​វាក្យខណ្ឌ​ទី​២ មាត្រា​១៨​ថ្មី មាត្រា​១៩​ថ្មី និង​មាត្រា​២០ នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ