ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន ៤ សំខាន់​បំផុត​សម្រាប់​សហគ្រិន​ថ្មី​ៗ​ក្នុង​ជំនាន់​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

ការ​ផ្ទុះ​វីរុស​កូ​វី​ដ ១៩ ជុំវិញ​ពិភពលោក​ប្រហែលជា​ហេតុការណ៍​ថ្មី​មួយ​សម្រាប់​សហគ្រិន និង​ម្ចាស់​អាជីវកម្ម​ភាគច្រើន​ជុំវិញ​ពិភពលោក ។ ទោះជា​មានបទពិសោធន៍​យ៉ាងណា​ក៏​មាន​អាជីវកម្ម​ជា​ច្រើន​ជួប​នូវ​ការ​លំបាក​ក្នុង​ការ​ទប់ទល់​នឹង​វីរុស​នេះ​ណាស់ ចុះ​ទម្រាំ​តែ​អាជីវករ​ថ្មី​ៗ​ទៀត? ជាក់ស្តែង កូ​វី​ដ ១៩…

ការ​ផ្ទុះ​វីរុស​កូ​វី​ដ ១៩ ជុំវិញ​ពិភពលោក​ប្រហែលជា​ហេតុការណ៍​ថ្មី​មួយ​សម្រាប់​សហគ្រិន និង​ម្ចាស់​អាជីវកម្ម​ភាគច្រើន​ជុំវិញ​ពិភពលោក ។ ទោះជា​មានបទពិសោធន៍​យ៉ាងណា​ក៏​មាន​អាជីវកម្ម​ជា​ច្រើន​ជួប​នូវ​ការ​លំបាក​ក្នុង​ការ​ទប់ទល់​នឹង​វីរុស​នេះ​ណាស់ ចុះ​ទម្រាំ​តែ​អាជីវករ​ថ្មី​ៗ​ទៀត?

ជាក់ស្តែង កូ​វី​ដ ១៩ ប្រៀប​បានជា​ការ​សាកល្បង​សម្រាប់​ស្ថាប័ន​ជា​ច្រើន ហើយ​វា​ជា​ការ​សាកល្បង​សម្រាប់​អាជីវករ​ផង​ដែរ ។ ទោះជា​វា​ជា​អ្វី​ដែល​អាជីវករ​មិន​អាច​គ្រប់គ្រង​ពិតមែន​ក្តី នៅ​តែ​មាន​សកម្មភាព​មួយ​ចំនួន​ដែល​អាជីវករ​ត្រូវធ្វើ​ដើម្បី​កាត់​បន្ថយ​ការ​ខាតបង់​ធ្ងន់ធ្ងរ ។

១. កុំ​បោះបង់
វា​ជា​រឿង​ទូទៅ​ទេ​ប្រសិនបើ​អ្នក​ជួបនឹង​អារម្មណ៍​ចង់​បោះបង់​ក្នុង​ពេល​ដែល​ស្ថាន​ការ​ជុំវិញ​ខ្លួន​កាន់តែ​ងងឹត​ទៅ​ៗ ។ ប៉ុន្តែ​អ្នក​មិន​គួរ​អនុញ្ញាត​ឲ្យ​វា​រារាំង​អ្នក​ទេ ហើយ​អ្នក​ក៏​មិន​គួរ​រង​ចាំ​និង​មិន​ធ្វើ​អ្វី​សោះ​រហូត​ដល់​បញ្ហា​បាត់​ទៅ​ដោយ​ខ្លួនឯង​ដែរ ។ផ្ទុយ​មក​វិញ អាជីវករ​គួរតែ​បន្ត​ខិតខំ​ប្រឹងប្រែង​ជ្រើសរើស​ផ្លូវ​ដើរ​ដែល​ត្រឹមត្រូវ ។ វិធី​ងាយ​មួយ​គឺ​សាកល្បង​គិត​ពី​ស្ថាន​ការ​ខុស​ៗ​គ្នា​សម្រាប់​ថ្ងៃ​អនាគត រួច​រក​កត្តា​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​គ្រប់​ស្ថាន​ការ ។

២. វិនិយោគ​លើ​អនាគត​វែង​ឆ្ងាយ
វា​ប្រហែលជា​ពេល​ល្អ​ក្នុង​ការ​វិនិយោគ​លើ​អាជីវកម្ម បុគ្គលិក ឬ​លើ​ខ្លួន​អ្នក​ផ្ទាល់ ។ អ្នក​អាច​ចាប់ផ្តើម​គិត​ពី​ការ​ផ្លាស់​ប្តូរ​ក្នុង​អាជីវកម្ម​របស់​អ្នក​ដែល​មាន​សារៈសំខាន់​សម្រាប់​ថ្ងៃ​អនាគត​ដូច​ជា​សេវា​កុម្ម៉ង់ និង​ដឹក​ជញ្ជូន​អន​ឡាញ​ជាដើម ។

៣. ជ្រើសរើស​ប្រភព​ព័ត៌មាន​ដោយ​ប្រុង​ប្រយ័ត្ន
សារព័ត៌មាន និង​ប្រព័ន្ធ​សង្គម​នឹង​នាំ​យក​ព័ត៌មាន និង​ទិន្នន័យ​ជា​ច្រើន​ដល់​អ្នក ព្រមទាំង​ប្រាប់​ពី​ការ​ព្យាករណ៍​ទៅ​ថ្ងៃ​អនាគត​ដែល​អាច​បង្ក​ឲ្យ​អ្នក​ព្រួយបារម្ភ​ច្រើន​ជាដើម ។ តែ​មិនមែន​គ្រប់​ព័ត៌មាន​គឺ​សំខាន់​សម្រាប់​អ្នក​ទេ ។ ផ្ទុយ​មក​វិញ អ្នក​គួរតែ​ស្តាប់​អ្នកជំនាញ​ផ្នែក​សុខភាព​ឲ្យ​បាន​ច្បាស់លាស់​វិញ​មុន​ធ្វើការ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ ។

៤. រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ
ឱកាស​ត្រូវ​បាន​ផ្តល់​ឲ្យ​មនុស្ស​ពេល​ដែល​ពួក​គេ​ខិតខំ​ប្រឹងប្រែង មានការ​តស៊ូ និង​មោះ​មត់ តែ​ពេល​ខ្លះ​ឱកាស​ត្រូវ​បាន​ផ្តល់​ឲ្យ​ពេល​ដែល​អ្នក​ស្គាល់​មនុស្ស​ច្រើន​ផង​ដែរ ។ ទោះជា​ពេល​នេះ​ជា​ពេល​ដែល​មនុស្ស​ជា​ច្រើន​ជួបនឹង​បញ្ហា​ពិតមែន​ក្តី វា​អាច​ជា​ឱកាស​ក្នុង​ការ​សួរសុខទុក្ខ និង​ពង្រឹង​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយ​មនុស្ស​ដែល​អាច​ជួយ​ដល់​អ្នក​នៅ​ថ្ងៃ​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ