ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋីនី​ម្នាក់​ឱ្យ​អ្នក​ដទៃ​ខ្ចី​រ៉ូ​បរៀប​ការ​ព្រោះតែ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

កាលពី​ខែមីនា​កន្លង​មកនេះ អ្នកស្រី សា​រ៉ា ប្លេ​ក​ឃ្លី (Sara Blakely) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Spanx បាន​ប្រកាស​លើ…

កាលពី​ខែមីនា​កន្លង​មកនេះ អ្នកស្រី សា​រ៉ា ប្លេ​ក​ឃ្លី (Sara Blakely) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Spanx បាន​ប្រកាស​លើ Instagram របស់​ខ្លួន​ថា អ្នកស្រី​នឹង​ឲ្យ​រ៉ូ​បរៀប​ការ​របស់​អ្នកស្រី​ដល់​នារី​ៗ​ដែល​ត្រូវ​ពន្យា​ពេល​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ខ្ចី ។ ហើយ​វា​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​អ្នកស្រី​បាន​ឲ្យ​រ៉ូ​ប​នេះ​ទៅ​អ្នក​ដទៃ​ខ្ចី ។

អ្នកស្រី ប្លេ​ក​ឃ្លី មាន​រ៉ូ​បរៀប​ការ​ពីរ​ដែល​អ្នកស្រី​បាន​ស្លៀក​កាលពី​ខែតុលា​ឆ្នាំ ២០០៨ ។ រ៉ូ​ប​មួយ​ជា​រ៉ូ​ប​ចាស់​របស់​ជីដូន​របស់​អ្នកស្រី និង​រ៉ូ​ប​មួយទៀត​ជា​រ៉ូ​ប​ថ្មី ។ អ្នកស្រី​បាន​ប្រាប់​ថា​អ្នកស្រី​នឹង​ឲ្យ​រ៉ូ​ប​ទី​ពីរ​របស់​អ្នកស្រី​ទៅ​ឲ្យ​គេ​ខ្ចី ។

មនុស្ស​ដំបូង​ដែល​បាន​ខ្ចី​រ៉ូ​ប​របស់​អ្នកស្រី គឺ​មិត្ត​ជិត​ស្និទ្ធ​របស់​អ្នកស្រី​ដែល​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ ២០១០ ។ ពេល​នោះ​មិត្ត​របស់​អ្នកស្រី​ព្យាយាម​រក​រ៉ូ​ប​តែ​ជួបនឹង​បញ្ហា​ប្រាក់ ដូច្នេះ​ទើប​អ្នកស្រី​សម្រេចចិត្ត​ចេញ​មុខ​ជួយ ។

មនុស្ស​ទី​ពីរ​ដែល​អ្នកស្រី​ឲ្យ​រ៉ូ​ប​ដដែល​ខ្ចី គឺជា​ស្ត្រី​ម្នាក់​ដែល​អ្នកស្រី​ទើបតែ​ជួប​នៅ​ឆ្នាំ ២០១៦ ។ ប្រាកដ​ណាស់ ស្ត្រី​ម្នាក់​នោះ​បាន​បដិសេធ​យ៉ាង​គួរសម ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​ប្តូរ​អ៊ីមែល​គ្នា ។ ប្រមាណ​មួយ​ឆ្នាំ​ក្រោយមក ស្ត្រី​ដដែល​បាន​ទាក់ទង​មក​កាន់​អ្នកស្រី និង​សួរ​ថា​តើ​អ្នកស្រី​នៅ​មានចិត្ត​ចង់​ឲ្យ​រ៉ូ​ប​ខ្ចី​ទេ ។

មក​ដល់​បច្ចុប្បន្ន​នេះ​វិញ និង​ក្នុង​កំឡុង​ពេល​ដែល​សហរដ្ឋអាមេរិក​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​នៃ​វីរុស​កូ​វី​ដ ១៩ អ្នកស្រី ប្លេ​ក​ឃ្លី មានចិត្ត​ចង់​ចែករំលែក​រ៉ូ​ប​របស់​អ្នកស្រី​ម្តងទៀត ។

អ្នកស្រី​បាន​បកស្រាយ​ថា «​ពេល​ដែល​កូ​វី​ដ ១៩ បាន​កើតឡើង ខ្ញុំ​បាន​ងាក​មក​គិត​ថា តើ​ខ្ញុំ​អាច​ប្រើ​វេទិកា​សង្គម​របស់ខ្ញុំ​យ៉ាងដូចម្តេច​ក្នុង​ពេល​នេះ​ដើម្បី​ជួយ​ដល់​អ្នក​ដទៃ?​»
អ្នកស្រី​បាន​បន្ត​ទៀត​ថា ហើយ​ខ្ញុំ​ក៏​មានចិត្ត​ចង់​ចាប់ផ្តើម​និន្នាការ​មួយ និង​បង្ក​ជា​គំនិត​ថ្មី​មួយ​ដល់​ស្ត្រី​ដទៃ​ថា​ពួក​គេ​ប្រហែលជា​មិន​ធ្លាប់​គិត​ពី​ការ​ឲ្យ​រ៉ូ​បរៀប​ការ​របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​ដទៃ​ខ្ចី​ទេ ហើយ​ឥលូវ​នេះ​ពួក​គេ​នឹង​ធ្វើ​ដូច្នេះ ។

នៅ​ដើម​ខែមេសា​កន្លង​មក អ្នកស្រី​ទទួល​បានការ​ឆ្លើយ​តប​ពី​មនុស្ស​ចំនួន ៣១​នាក់ និង​ស្នើ​សុំ​ខ្ចី​រ៉ូ​ប​របស់​អ្នកស្រី ។ អ្នកស្រី​បាន​ប្រាប់​មក​ថា​អ្នកស្រី​បាន​ទាក់ទង​ទៅ​កាន់​ស្ត្រី​ទាំង ៣១​នាក់​នោះ​ហើយ ហើយ​អ្នកស្រី​នឹង​ផ្ញើ​រ៉ូ​ប​ទៅ​កាន់​ពួក​គេ​ពេល​ដែល​ពេលវេលា​មក​ដល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ