ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជង់​គំរាម​យក​រថយន្ត លុះ​រក​ឃើញ​តាម GPS មាន​ថែម​ទាំង​វ៉ាលិស​ទៀត (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​សហការ​នឹង​ជន​រង​គ្រោះ​តាម​រក​ឃើញ​រថយន្ត​មួយ​គ្រឿង​តាម​ប្រព័ន្ធ GPS ក្រោយ​ពី​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​បាន​ភ្ជង់​ប្លន់​ពី​បុរស​ចិន​ដូច​គ្នា​បាន​សម្រេច ហើយ​ឡើង​បើករថយន្ត​យក​ទៅ​ប្លុង​ចោល​នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដោយ​ក្នុង​រថយន្ត​នោះ​ជនសង្ស័យ​បន្សល់​ទុក​វ៉ាលិស​ពណ៌​ខ្មៅ និង​កាបូប​ខោអាវ​២​ក្នុង​រថយន្ត​នោះ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​បាន​សហការ​នឹង​ជន​រង​គ្រោះ​តាម​រក​ឃើញ​រថយន្ត​មួយ​គ្រឿង​តាម​ប្រព័ន្ធ GPS ក្រោយ​ពី​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់​បាន​ភ្ជង់​ប្លន់​ពី​បុរស​ចិន​ដូច​គ្នា​បាន​សម្រេច ហើយ​ឡើង​បើករថយន្ត​យក​ទៅ​ប្លុង​ចោល​នៅ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដោយ​ក្នុង​រថយន្ត​នោះ​ជនសង្ស័យ​បន្សល់​ទុក​វ៉ាលិស​ពណ៌​ខ្មៅ និង​កាបូប​ខោអាវ​២​ក្នុង​រថយន្ត​នោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០ ត្រង់​ចំណុច​ខាង​មុខ​អគារ​ស្នាក់​នៅ​ឌី​ធី​ធី តាម​បណ្ដោយ​ផ្លូវ​សុភមង្គល ស្ថិត​ក្នុង​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន​។

តាម​ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ជនសង្ស័យ​បើក​យក​មក​ប្លុង​ទុក​ចោល​នោះ​ម៉ាក​តូ​យូ​តា​​ព្រូស ពណ៌​ខៀវខ្ចី ពាក់​ស្លាក​លេខ ភ្នំពេញ 2AW-6277​។ ហើយ​រថយន្ត​ខាងលើ​នេះ គឺ​មិនមែន​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ជន​រង​គ្រោះ​ដែល​ជា​ជនជាតិ​ចិន​នោះ​ទេ គឺ​គ្រាន់តែ​ជា​រថយន្ត​ដែល​ជន​រង​គ្រោះ​បាន​ជួល​ពី​ម្ចាស់​ដើម​ដែល​ជា​ជនជាតិ​ខ្មែរ យក​មក​ទុក​បើក​ធ្វើ​ដំណើរ​តែ​​ប៉ុណ្ណោះ​។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ដដែល ជន​រង​គ្រោះ​ត្រូវ​ជន​សង្ស័យ​ម្នាក់​ដែល​ជា​ជនជាតិ​ចិន​ដូច​គ្នា បាន​យក​កាំបិត​មក​ភ្ជង់​គំរាម​ប្លន់​យក​រថយន្ត​បាន​សម្រេច នៅ​ត្រង់​ចំណុច​ផ្លូវ​១១១​កែង​នឹង​ផ្លូវ​២៤២ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា​។ ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​តែ​រៀបចំ​ចូល​ទៅ​បើករថយន្ត​ដែល​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវត្រង់​ចំណុច​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ក៏​លេចមុខ​ជនសង្ស័យ​បាន​ដើរមក​ពីក្រោយ រួច​ក៏​ដក​កាំបិត​មក​ភ្ជង់​គំរាម​ជន​រង​គ្រោះ រួច​ជនសង្ស័យ​ក៏​បាន​ចូល​ទៅ​បើករថយន្ត រួច​គេចខ្លួន​ចេញ​ទៅ​បាត់​ភ្លាម​ៗ​តែ​ម្ដង​។ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​ទាក់ទង​ទៅ​ប្រាប់​ម្ចាស់​រថយន្ត និង​បាន​រាយការណ៍​ជូន​សមត្ថ​កិច្ច​មូលដ្ឋាន រួម​ទាំង​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​ពី​ជន​រង​គ្រោះ កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​កម្លាំង​តាម​ស្វែងរក​ភ្លាម​ៗ​តែ​ម្តង ។ ដោយសារ​តែ​រថយន្ត​មាន​ភ្ជាប់​ប្រព័ន្ធ GPS ទើប​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន សហការ​ជាមួយ​សមត្ថ​កិច្ច​ខណ្ឌ​៧​មក​រា និង​សមត្ថកិច្ច​ខណ្ឌចំការមន រួម​ជាមួយ​ជន​រង​គ្រោះ​ធ្វើការ​បើក​មើល​ប្រព័ន្ធ GPS ដែល​ដាក់​ជាប់​រថយន្ត​។ ជា​លទ្ធ​ផ ល​បន្ទាប់​ពី​ធ្វើការ​ស្វែង​អស់​រយៈពេល​ប្រមាណ​៤​ម៉ោង​ក្រោយមក ក៏​ប្រទះ​ឃើញ​រថយន្ត​ដែល​ជនសង្ស័យ​បាន​បើក​មក​ឈប់​ចត​ចោល​នៅ​ចំណុច​កើត​ហេតុ​ខាងលើ ចំណែក​ជនសង្ស័យ​វិញ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បាន​បន្សល់​ទុក​វ៉ាលិស​ពណ៌​ខ្មៅ និង​កាបូប​ដាក់​ខោអាវ​ចំនួន​២​នៅ​ក្នុង​រថយន្ត​ផង​ដែរ​។

សូម​បញ្ជាក់​ថា ចំពោះ​ហេតុការណ៍​ខាងលើ​នេះ ជន​រង​គ្រោះ និង​ម្ចាស់​រថយន្ត មិន​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​កាន់តែ​ច្បាស់​ជាង​នេះនោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​ម្ចាស់​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​អញ្ជើញ​ទៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បឹង​ព្រលិត ដើម្បី​ធ្វើការ​សាកសួរ និង​ដាក់​ពាក្យបណ្តឹង​។ ដោយឡែក​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ជន​សង្ស័យ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ