ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ​ថ្ងៃនេះ​! ព្យាបាល​ជា​សះស្បើយ​កូ​វី​ដ​-១៩ មាន​ដល់​ទៅ​១៤​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​ថ្ងៃនេះ​បាន​ប្រកាស​ថា ចំនួន​អ្នកជា​សះស្បើយ​កូ​វី​ដ​-១៩ មាន​ដល់​ទៅ​១៤​នាក់ ខណ​អ្នក​ឆ្លង​គ្មាន​នៅ​ថ្ងៃនេះ ។ នេះ​បើ​យោង​តាម ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​ថ្ងៃនេះ​បាន​ប្រកាស​ថា ចំនួន​អ្នកជា​សះស្បើយ​កូ​វី​ដ​-១៩ មាន​ដល់​ទៅ​១៤​នាក់ ខណ​អ្នក​ឆ្លង​គ្មាន​នៅ​ថ្ងៃនេះ ។ នេះ​បើ​យោង​តាម ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០ ។

នេះជាដំណឹងល្អទៀតហើយនៅកម្ពុជា ដែល២ថ្ងៃជាប់គ្នា មិនមានអ្នកឆ្លងថ្មី តែទោះជាយ៉ាងណា ក្រសួងនៅតែបន្តអំពាវនាវ ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ត្បិតតែមានអ្នកឆ្លងតិចក៏ដោយ សូមកុំប្រហែសឲ្យសោះ ។

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា​កម្ពុជា​យើង​មាន​អ្នក​ឆ្លង​ក្នុង​តំបន់​ហើយ ដែល​ជា​ករណី​ឆ្លង​ពី​ខាងក្រៅ បន្ត​មនុស្ស​ខាងក្នុង និងមនុស្ស​ខាងក្នុង បន្ត​ឆ្លង​ខាងក្នុង​ទៀត​(​សូម​ប្រយ័ត្ន​) ឯកឧត្តម​បាន​បង្ហើប​ថា ប្រសិនបើ​កម្ពុជា មាន​មនុស្ស​ស្លាប់​ដោយសារ​វីរុស​នេះ​មែន គឺ​មិន​អនុញ្ញាតិ​ឲ្យ​ធ្វើបុណ្យ​ជុំ​សាច់ញាតិ​ឡើយ ត្រូវ​កប់​ចោល​ភ្លាម​ៗ ដូច​បណ្តា​ប្រទេស​ដទៃ ។

អ្នកជា​សះស្បើយ​មាន​ចំនួន ៩១​នាក់​ហើយ និង​អ្នក​បន្ត​ព្យាបាល​កូ​វី​ដ​-១៩​មាន​ចំនួន ៣១​នាក់ ដែល​សរុប​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ចាប់ពី​ខែមករា រហូត​ដល់​បច្ចុប្បន្ន​នេះ​មាន​ចំនួន ១២២​នាក់​ដដែល ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ