ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធីប​សម្រាប់​សុភាព​នារី​ និង​បុរស​ដើម្បី​កុំ​ឲ្យ​ចាយ​លុយ​ផុយ​ៗ​ពេក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ធ្លាប់​អត់​ពេល​ដើរ​ផ្សារ​ទិញ​ឥ​វ៉ា​ន់ ជា​ពិសេស​សម្រាប់​បុរស​ស្ត្រី​និង​បុរស​ពេល​ឃើញ​ឥ​វ៉ា​ន់​ដែល​ខ្លួន​ស្រលាញ់​ពិបាក​នឹង​ទប់ចិត្ត​ខ្លាំង​ណាស់ ? យ៉ាងណាមិញ អ្នកជំនាញ​បាន​ជូន​ជា​យោបល់​ថា ដើម្បី​គ្រប់គ្រង​ខ្លួន​អ្នក​ពី​ការ​ចំណាយ​ងាយ​ៗ​ពេក​នោះ លោក​អ្នក​ត្រូវ​ចេះ​បង្កើត​នូវ​ឧបសគ្គ​ខ្លះ​ៗ​ក្នុង​ការ​ចាយវាយ ។ ក្នុង​ន័យ​នេះ…

រាជធានី​ភ្នំពេញ​៖ ធ្លាប់​អត់​ពេល​ដើរ​ផ្សារ​ទិញ​ឥ​វ៉ា​ន់ ជា​ពិសេស​សម្រាប់​បុរស​ស្ត្រី​និង​បុរស​ពេល​ឃើញ​ឥ​វ៉ា​ន់​ដែល​ខ្លួន​ស្រលាញ់​ពិបាក​នឹង​ទប់ចិត្ត​ខ្លាំង​ណាស់ ? យ៉ាងណាមិញ អ្នកជំនាញ​បាន​ជូន​ជា​យោបល់​ថា ដើម្បី​គ្រប់គ្រង​ខ្លួន​អ្នក​ពី​ការ​ចំណាយ​ងាយ​ៗ​ពេក​នោះ លោក​អ្នក​ត្រូវ​ចេះ​បង្កើត​នូវ​ឧបសគ្គ​ខ្លះ​ៗ​ក្នុង​ការ​ចាយវាយ ។

ក្នុង​ន័យ​នេះ លោក ង៉ែត ជូ អ្នកជំនាញ​ខាង​សេដ្ឋកិច្ច​លេចធ្លោ​មួយ​រូប​នៅ​កម្ពុជា​បាន​លើក​ឡើង រវាង​ការ​កាន់តែ​លុយ​សុទ្ធ (cash) ពេល​ទៅ​ផ្សារ និង​ការ​ប្រ់​ប្រាស់ Visa ឬ Master Cards គឺ​មានគុណ​សម្បត្តិ​និង​គុណវិបត្តិ​រៀង​ៗ​ខ្លួន ។ យ៉ាងណាមិញ ការ Visa ឬ Master Cards ពេល​ដើរ shopping មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​កាន់​លុយ​សុទ្ធ ។

លោក ង៉ែត ជូ បាន​និយាយ​ថា «​ក្នុង​ន័យ​នេះ​គឺ​យើង​គួរតែ​បង្កើន​ឱកាស​ក្នុង​ការ​បង្កើត​នូវ​ឧ​បសគ្គ​ក្នុង​ការ​ចាយវាយ ។ ដូច្នេះ​វិធី​ល្អ គឺ​យើង​គួរតែ​ចាយ​ទៅ​តាម​ខ្ទង់ចំណាយ​របស់​យើង​ឲ្យ​បាន​ច្បាស់លាស់ ។ បើ​យោង​តាម​អ្នក​ចិត្តសាស្ត្រ​ផ្នែក​ហិរញ្ញវត្ថុ​បានអោយ​ដឹង​ថា ការ​ពន្យា​ពេល​ការ​សម្រេច នឹង​ធ្វើ​អោយ​យើង​ចំណាយ​ត្រូវ​ខ្ទង់ មិន​ចំណាយ​លើសលុប​។

មាន​ន័យ​ថា ឧទាហរណ៍ ពេល​យើង​មើលឃើញ​របស់​អី​មួយ​ដែល​យើង​ពេញចិត្ត តែ​យើង​មិន​ទាន់​ត្រូវការ​វា​ជា​ចាំបាច់​ទេ យើង​គួរតែ​ពន្យា​ពេល​ក្នុង​ការ​សម្រេចចិត្ត ដូច្នេះ​ពេល​យើង​អាច​ពន្យា​ពេល​នៃ​ការ​សម្រេចចិត្ត នោះ​ពេល​ក្រោយមក​ទៀត​ចិត្ត​របស់​យើង​នឹង​ផ្លាស់​ប្តូរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ