ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ចំនួន​៣​ប្រភេទកំពុង​រាតត្បាត​នៅ​ទូ​ទាំង​ពិភពលោក​ ៖ អ្នក​វិទ្យា​សាស្ត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

វីរុសកូ​រ៉ូ​ណា​ថ្មី ឬកូ​វី​ដ១៩ចំនួន៣​ ប្រភេទ​កំពុង​តែ​រាលដាល​នៅ​ជុំវិញ​ពិភពលោក ​។ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី Cambridge University បាន​តាមដាន​ប្រវត្តិ​ហ្សេ​ន​នៃ​ការ​បង្ក​រោគ​ចាប​ប់​ពី​ខែធ្នូ​ឆ្នាំទៅ រហូត​ដល់​ខែ​មីនា ឆ្នាំ២០២០…

វីរុសកូ​រ៉ូ​ណា​ថ្មី ឬកូ​វី​ដ១៩ចំនួន៣​ ប្រភេទ​កំពុង​តែ​រាលដាល​នៅ​ជុំវិញ​ពិភពលោក ​។ ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី Cambridge University បាន​តាមដាន​ប្រវត្តិ​ហ្សេ​ន​នៃ​ការ​បង្ក​រោគ​ចាប​ប់​ពី​ខែធ្នូ​ឆ្នាំទៅ រហូត​ដល់​ខែ​មីនា ឆ្នាំ២០២០ ហើយ​ក៏​បាន​រក​ឃើញ​ប្រភេទ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​ចំនួនបី​ប្រភេទ ដែល​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ខ្លាំង​។

តាម​ការ​វិភាគ​បាន​ឲ្យ​ដឹង​ថា វីរុស​កូ​រ៉ូ​ណា​ប្រភេទ A ដែល​ជា​វីរុស​ហ្ស៊ី​ន​ ឆ្លង​ពី​សត្វ​ប្រចៀវ​មក​មនុស្ស​ តាម​រយៈ​សត្វ​ពង្រូល មិនមែន​ត្រូវ​បាន​គេ​រក​ឃើញ​ច្រើន​បំផុត ​ក្នុង​ប្រទេស​ចិន​ទេ​។ ផ្ទុយ​ទៅ​វិញ ការ​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​ក្នុង​ប្រទេស​ចិន ​រហូត​ដល់​ធ្ងន់ធ្ងរ​ខ្លាំង​នោះ​ គឺ​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទB ទៅ​វិញ ដែល​វា​បាន​ធ្វើ​ចរាចរណ៍​យ៉ាង​ឆ្ងាយ ​។

លទ្ធផល​បាន​បង្ហាញ​ថា វីរុស​ប្រភេទ A មានការ​កើតឡើង​យ៉ាងច្រើន​បំផុត​ ក្នុង​ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក ដែល​គេ​រក​ឃើញ​ថា​ មាន​ចំនួន​អ្នក​កើត​ជំងឺ​កូ​វី​ដ១៩ រហូត​ដល់​ជាង​ន្លះ​លាន ករណី​ឯណោះ​។ ២​ភាគ​បី​នៃ​ប្រជាជន​អា​មេ​រិ​ក​ដែល​សង្ស័យ​ថា ​មាន​ជំងឺ​នេះ​គឺ​រក​ឃើញជា​ប្រភេទ A ។

វេជ្ជបណ្ឌិត Peter Forster និង​ក្រុម​របស់​គាត់​បាន​រក​ឃើញ​ថា ប្រទេស​អង់គ្លេស​ភាគច្រើន ​គឺ​រង​ការ​បង្ក​រោគ​ពី​វីរុស​កូ​រ៉ូ​ណា​ប្រភេទB ដោយ​ក្នុង​នោះ ​ត្រូវ​បាន​គេ​រក​ឃើញ​រហូត​ដល់៣​ភាគ​៤​នៃ​ករណី​ជំងឺ​ទាំងអស់​។ ប្រទេស​ស្វី​ស អា​ឡឺ​ម៉​ង់ បារាំង ប៊ែ​ល​ហ្ស៊ិ​ក និង​ណរ​ឌឺ​ឡែ​ន ក៏​រង​ឥទ្ធិពល​ពី​វីរុស​ប្រភេទ B
នេះ​ដែរ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​មួយទៀត ​ហៅ​ថា ប្រភេទC ដែល​ចាប់កំណើត​ចេញពី​ប្រភេទBនោះ បាន​រាលដាល​ទៅ​កាន់​ប្រទេសអឺុ​រ៉ុ​ប​ ហើយ​តាម​រយៈ​ប្រទេស​សិង្ហ​បូ​រី ​។ អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា វីរុស​កូ​រ៉ូ​ណា​នេះ ឬ​ឈ្មោះ​ផ្លូវការ​ ថា SARS-CoV-2 កំពុង​តែ​បន្ត​បំបែក​ខ្លួន​ទៀត ឬ​ហៅ​ថា Muta​tion ដើម្បី​យកឈ្នះ​ភាពស៊ាំ​របស់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​ក្នុង​លក្ខណៈ​ខុស​ៗ​គ្នា​ ៕

អត្ថបទសរសេរ ដោយ