ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន​៥០​នាក់ លើ​នាវា​ដឹក​យន្តហោះ​ចម្បាំង

4 ឆ្នាំ មុន

ប៉ា​រី​ស ៖ មន្រ្តីក្រសួងការពារជាតិបារាំង បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការ​ធ្វើតេស្ត​ចំនួន​៦៦​ករណី ដែល​សង្ស័យ​ថា មាន​ឆ្លង​កូ​វី​ដ​១៩​នោះ ជា​លទ្ធផល​បាន​រក​ឃើញ​ចំនួន ៥០​ករណី នៅ​លើ​នាវា​ដឹក​យន្តហោះ​ចម្បាំង…

ប៉ា​រី​ស ៖ មន្រ្តីក្រសួងការពារជាតិបារាំង បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការ​ធ្វើតេស្ត​ចំនួន​៦៦​ករណី ដែល​សង្ស័យ​ថា មាន​ឆ្លង​កូ​វី​ដ​១៩​នោះ ជា​លទ្ធផល​បាន​រក​ឃើញ​ចំនួន ៥០​ករណី នៅ​លើ​នាវា​ដឹក​យន្តហោះ​ចម្បាំង របស់​បារាំង​ឈ្មោះ ឆាល​ដឺ​ហ្គោ​ល Charles de Gaulle” ។

​សេចក្តីថ្លែងការណ៍​ បន្តថា “​នាវិក​៣​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ភ្លាមៗដឹក​តាម​យន្តហោះ ដើម្បី​បញ្ជូន​ទៅ​មន្ទីរពេទ្យ នៅ​ប្រទេស​បារាំង​ ។ រហូត​មក​ដល់​ពេល​នេះ សល់​ប៉ុន្មាន គ្មាន​ករណី​ណាមួយ ដែល​ត្រូវ​បាន​រាយការណ៍​ថា ធ្ងន់ធ្ងរ​នោះ​ទេ “។

កាលពី​ថ្ងៃ​ពុធ ក្រសួងការពារជាតិ ក៏​បាន​ប្រកាស​ដែរ​ថា នាវា​ដឹក​យន្តហោះ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ មួយ​គ្រឿងនេះ ​បាន​ផ្អាក​បេសកកម្ម​របស់​ខ្លួន បន្ទាប់​ពី​បាន​ពិនិត្យ​ឃើញ​ប្រហែលជា​៤០​ករណី ដែល​សង្ស័យ​ថា មាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នៅ​លើ​នាវា​ដឹក​យន្តហោះ នោះ ។

ក្រុម​អ្នកជំនាញ​ខាង​រោគរាតត្បាត ​នៃ​កងទ័ព​ជាតិ​បារាំង​ (​ពេទ្យ​ទាហាន​) បាន​បញ្ជូន​ទៅ​ត្រួតពិនិត្យ​រក​អ្នក​ឆ្លង​វីរុស ក្នុង​ចំណោម​ នារិកនិងបុគ្គលិក ១.៧៦០​នាក់ នៅ​លើនាវាចម្បាំង​​ ដឹក​យន្តហោះ ។

បន្ទាប់​ពី​សមយុទ្ធ​រួម​គ្នា នៅ​សមុទ្រ​បាល់​ទិ​ក ជាមួយ​កងទ័ពជើងទឹក អ៊ឺ​រ៉ុ​ប នាវាចម្បាំង​របស់​កងទ័ពជើងទឹក​បារាំង គ្រោង​នឹង​វិល​ត្រឡប់​មក​កំពង់​ផែ​មេ​ឌី​ទែ​រ៉ា​ណេ​វិញ នៅ​ថ្ងៃ​ទី​២៣ ខែមេសា ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ