អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​-​ចារកិច្ច ទទួល​​អំណោយ​ទឹក​ពិសា​ធម្មជាតិ ប្រូ​វី​ដា ៥០០០​កេស ពី​ឧកញ៉ា អឹុ​ង ប៊ុ​ន​ហ៊ូវ ក្នុង​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង COVID-19


រាជធានី​ភ្នំពេញ ៖ តំណាង​របស់​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​និ​ត អគ្គនាយក​អគ្គ​នាយ​ដ្ឋា​ន​ស្រា​វជ្រាវ​-​ចារកិច្ច នៃ​ក្រសួងការពារជាតិ បាន​ទទួល​អំណោយ​មនុស្សធម៌​នូវ​ទឹក​ពិសា​ធម្មជាតិ ប្រូ​វី​ដា ចំនួន ៥០០០ កេស ពី​លោក​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ដូនពេញ (​ខេ​ម​​បូ​ឌា​) គ្រុប និង​លោក​ជំទាវ សម្រាប់​ប្រើប្រាស់​ក្នុង​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​នៃ​ជំងឺ COVID-19 របស់​អគ្គនាយករ​ដ្ឋា​ន ។

អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​-​ចារកិច្ច សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​ឧកញ៉ា និង​លោក​ជំទាវ ជា​សប្បុរសជន​ដែល​បាន​បរិច្ចាគ​នូវ​ធនធាន​ផ្ទាល់ខ្លួន​ដោយ​ទឹកចិត្ត​ជ្រះ​ថ្លា នៅ​ក្នុង​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​នៃ​ជំងឺ COVID-19 មិន​ត្រឹមតែ​ជាមួយ​ក្រសួងការពារជាតិ ថែម​ទាំង​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជា​រួម ។

ប្រូ​វី​ដា ជា​ទឹក​ពិសា​ធម្មជាតិ​ទី ១ នៅ​កម្ពុជា មាន​ប្រភព​ចេញពី​ព្រៃ​ត្រូពិច​ធម្មជាតិ​នា​ជួរ​ភ្នំ​ខេត្ត​កំពត ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ​រ៉ែ​ច្រើន​ប្រភេទ​ដូច​ជា​៖ សូ​ដ្យូ​ម ប៉ូ​តា​ស្យូ​ម ម៉ា​ញ៉េ​ស្យូ​ម កាល់ស្យូម សម្រាប់​សុខភាព​អ្នក និង​ក្រុម​គ្រួសារ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ