អ្នកជំងឺ​ទឹកនោម​ផ្អែម​ត្រូវ​ទប់ទល់​កូ​វី​ដ​១៩​យ៉ាងដូចម្តេច?


វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​អាច​កើតឡើង​លើ​មនុស្ស​គ្រប់​គ្នា​ទាំងអស់ ប៉ុន្តែ​អ្នកជំនាញ​បាន ព្រមាន​ថា ការ​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​នឹង​ធ្វើ​ឲ្យ​ប្រឈមកាន់តែ​ខ្ពស់​នឹង​ជំងឺ​នេះ ថែម​ទៀត​ ។ យោង​ទៅ​តាម​ទិន្នន័យ​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​ជំងឺ​ក្នុង​ខ្លួន​ដូច​ជា ទឹកនោមផ្អែម ជំងឺ​បេះដូង និង​បញ្ហា​សួត​អាច​បង្ក​ជា​អាកា​រៈ​កាន់តែធ្ងន់ធ្ងរ​ថែមទៀត ​បើសិនជា​ពួក​គេ​មាន​ជំងឺ​កូ​វី​ដ​១៩​។

នៅ​ពេល​អ្នកជំងឺ​ទឹកនោមផ្អែម​មិន​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន ពួក​គេ​អាច​នឹង​មាន បញ្ហា​ឡើង​ចុះ​ៗ​របស់​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​ក៏​ប្រឈម​នឹង​ផលវិបាក ដែល​ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម​ដែរ​ ។ ដូច្នេះ​ហើយ ការ​មាន​ជំងឺ​បេះដូង ឬ​ផលវិបាកផ្សេង​ៗទៀត​ជាមួយ​ជំងឺ​ទឹកនោមផ្អែម​ដែរ​នោះ អាច​បង្កើន​ឱកាស​កាន់​តែ​ខ្លាំង​នឹងការ​ឆ្លង​ជំងឺកូ​វី​ដ​១៩ ដែល​នេះ​ដោយសារ​តែ​សមត្ថភាព ទប់ស្កាត់ ការ​បង្ក​រោគ​របស់ រាង​កាយ​រង ការ​ចុះ​ខ្សោយ​។

ដូច្នេះ ​តើ​គួរ​ធ្វើ​ដូច​ម្តេច​ទើប​មាន​សុវត្ថិភាព​ពី​ជំងឺ​កូ​វី​ដ​១៩​ទៅ ?

ដំណឹង​ល្អ​នោះ​គឺថា មានរឿង​ច្រើន​ណាស់​ដែល​អ្នកជំងឺ​ទឹកនោម ផ្អែម​អាច​ធ្វើ​បាន ដើម្បី​រៀបចំ​ខ្លួន និង​រស់នៅ​ឲ្យ​មាន​សុវត្ថិភាព​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​នេះ ​៖

•​ ​ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​គ្រូពេទ្យ និង​ត្រូវ​មើល​ថា​តើ​អ្នកមាន​ថ្នាំ​ស្តុក​ទុក​គ្រប់គ្រាន់​ហើយ​ឬ​នៅ និង​មាន​ម៉ាស៊ីន​តាមដាន​ជាតិ​ស្ករ​ក្នុងផ្ទះ​គ្រប់គ្រាន់​ដែរ​ឬទេ​។ បើសិនជា​អ្នក​សម្គាល់​ឃើញ​ថា​មានការ​ឡើង​ចុះ​ជាតិ​ស្ករ​ច្រើន​ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម
•​ ​ចូរ​តាមដាន​ជាតិ​ស្ករ​ក្នុង​ឈាម និង​សីតុណ្ហភាព​ជា​ទៀងទាត់
•​ ​ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ និង​ញ៉ាំ​បន្លែ ផ្លែ​ឈើ​ស្រស់​ៗ​ដើម្បី​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ
•​ ​ចូរ​កុំ​នៅ​ប្រមូលផ្តុំ​គ្នា ព្រោះ​វា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​កូ​វី​ដ​១៩​ឆ្លង​ចូល​ក្នុង​ខ្លួន​បាន
•​ ​ចូរ​យកចិត្តទុកដាក់​ឲ្យ​ខ្លាំង​ចំពោះ​ការ​ប្រែប្រួល​ទាំងឡាយ​ណា​ដែល​កើតឡើង​ក្នុង​រាង​កាយ ដោយសារ​តែ​វា​អាច​ជា​សញ្ញា​មួយ​នៃ​ការ​បង្ក​រោគ​៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ