ការរក្សាគម្លាតឆ្ងាយពីគ្នា (Social distancing) គឺជាការណែនាំដ៏សមរម្យបំផុតពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាជនកម្ពុជា ក្នុងការដាក់កម្រិតកំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកលដែលនឹងអាចចម្លងមេរោគបានយ៉ាងរហ័ស ។ នៅក្នុងកាលៈទេសៈនេះ មិត្តហ្វូន បាននិងកំពុងត្រួសត្រាយណែនាំទៅកាន់អតិថិជនរបស់ខ្លួនឱ្យផ្លាស់ប្តូរទៅប្រើវិធីសាស្ត្រទំនាក់ទំនងតាមបែបឌីជីថលវិញ ។
ឈរលើជំហរសារ «នៅផ្ទះរីករាយនឹងជីវិតអ្នក ដើម្បីការពារជំងឺកូវីដ១៩» គិតចាប់ពីខែមីនាមក មិត្តហ្វូន បានគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងបានផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរបស់ខ្លួន ដោយការប្រើសេវាកម្មពីផ្ទះ ដើម្បីចៀសឆ្ងាយពីហានិភ័យនៃការឆ្លងជំងឺនេះ ។

ឥឡូវនេះ អតិថិជនអាចទទួលបានលុយន្ថែមរហូតដល់ ៣០០ដុល្លារ នៅរាល់ពេលបញ្ចូលលុយតាមរយៈកម្មវិធី ឌីជីថល (Digital applications) ដូចជា គណនីធនាគារ គណនីអ៊ី-ម៉ាន់នី ភ្នាក់ងារអ៊ី-ម៉ាន់នី និងតាមរយៈសេវាកាបូបលុយអេឡិចត្រូនិកផ្សេងៗដែលសហការជាមួយ មិត្តហ្វូន ។ លើសពីនោះទៀត មិត្តហ្វូន បានណែនាំអតិថិជនរបស់ខ្លួនពីវិធីសាស្ត្រដែលអាចជួយឱ្យពួកគេសុវត្ថិភាព និងចៀសវាងពីការឆ្លងជំងឺដ៏សាហាវនេះថែមទៀតផង ។
មិនតែប៉ុណ្ណោះ មិត្តហ្វូន មានកម្មវិធីប្តូរលុយថ្មីដែលកាន់តែច្រើនអស្ចារ្យ ជាមួយនឹងសុពលភាព ៣០ថ្ងៃ ដែលនឹងនាំទៅកាន់ការរក្សាគម្លាតឆ្ងាយពីគ្នា ក្នុងចំណាមអតិថិជនរបស់ខ្លួនទាំងអស់ ។ អតិថិជនទាំងអស់អាចកាត់បន្ថយការចំណាយពេលចេញទៅក្រៅ ដើម្បីបញ្ចូលលុយ ឬដូរលុយ។ កម្មវិធីនេះ បានផ្តល់ជូនសម្រាប់អតិថិជន មិត្តហ្វូន ទាំងអស់ ។

ជាចុងក្រោយ មិត្តហ្វូន បានកំណត់នូវការបង្កើនល្បឿនសេវាកម្មដោយបានផ្លាស់ប្តូរពីភាពស្មុគស្មាញ ទៅជាការប្រើប្រាស់តាមបែបឌីជីថល សម្រាប់អតិជិថនរបស់ខ្លួនមានដូចជា សេវាអ៊ីនធើរណេត 4.5G LTE+ សេវាអ៊ីនធើរណេត WiFi, កម្មវិធី Mocha , កម្មវិធីតន្ត្រី Keeng Music, កម្មវិធី MyMetfone និង កម្មវិធីកាបូបលុយអេឡិចត្រូនិក eMoney ដែលសុទ្ធសឹងជាទំរង់បែបឌីជីថល ។
មិត្តហ្វូន ប្តេជ្ញាបន្តគាំទ្រនៅក្នុងការការពារការររីករាលដាលនៃជំងឺកូវីដ១៩ ទៅកាន់អតិថិជន និងប្រជាជនកម្ពុជាទាំងអស់ ។ សូមតាមដានគេហទំព័ររបស់មិត្តហ្វូន https://www.metfone.com.kh/kh និងទំព័រហ្វេសប៊ុកផ្លូវការ http://fb.com/metfone.closer ដើម្បីតាមដានព័ត៌មានផ្សេងៗ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ