ភាគីថៃជូនដំណឹងថានឹងផ្អាករាល់ការធ្វើដំណើរចេញ-ចូលរបស់ពលករខ្មែរ
- ភ្នំពេញ
នៅទីស្នាក់ការក្រុមការងារទំនាក់ទំនងព្រំដែន ថៃ-កម្ពុជា ប្រចាំទីតាំងទី២ បានរៀបចំកិច្ចប្រជុំរវាងខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា និងខេត្តសុរិន្ទព្រះរាជាណាចក្រថៃ ។

ក្នុងអង្គប្រជុំនេះ ភាគីថៃបានជូនដំណឹងថា និងផ្អាករាល់ការធ្វើដំណើរចេញ-ចូល ក៏ដូចជាការវិលត្រឡប់ របស់ពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ ចាប់ពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះតទៅ ដោយឡែកសំរាប់រថយន្តដឹកទំនិញ ដែលមានការអនុញ្ញាតពីមន្ត្រីគយទាំងសងខាង គឺនៅដំណើរការជាធម្មតា ។ នេះបើយោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសានេះ ៕
ចែករំលែកព័តមាននេះ