ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ កម្ពុជា​សាធារណៈ ផ្ដល់​ការ​ពន្យា​រពេល​ទូទាត់​សង​ឥណទាន​ក្នុង​អំឡុង​ពេល​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ កូវីដ​​១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

ធនាគារ កម្ពុជា​សាធារណៈ ត្រៀម​ផ្ដល់​ការ​ពន្យារពេល​ទូទាត់​សង​ឥណទាន​ដល់​អតិថិជន​របស់​ខ្លួន​តាម​រយៈ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ និង​ពន្យារពេល​ទូទាត់​សង​ជូន​អតិថិជន​ជា​ឯក​ត្ត​បុគ្គល និង​អតិថិជន​ជា​ម្ចាស់​អាជីវកម្ម​ដែល​មាន​សិ​ទិ្ធ​ទទួល​បានការ​អនុគ្រោះ ។ ក្នុង​ចំណោម​ការ​អនុ​គ្រោះ​​ដែល​បាន​ផ្ដល់​ជូន គឺ​ការ​ផ្ដល់​ការ​ពន្យារពេល​ទូទាត់​សង​ឥណទាន ការ​បង់​តែ​ការ​ប្រាក់ និង​ការ​ពន្យារ​ឥណប្រតិទាន…

ធនាគារ កម្ពុជា​សាធារណៈ ត្រៀម​ផ្ដល់​ការ​ពន្យារពេល​ទូទាត់​សង​ឥណទាន​ដល់​អតិថិជន​របស់​ខ្លួន​តាម​រយៈ​ការ​រៀបចំ​ឥណទាន​ឡើង​វិញ និង​ពន្យារពេល​ទូទាត់​សង​ជូន​អតិថិជន​ជា​ឯក​ត្ត​បុគ្គល និង​អតិថិជន​ជា​ម្ចាស់​អាជីវកម្ម​ដែល​មាន​សិ​ទិ្ធ​ទទួល​បានការ​អនុគ្រោះ ។ ក្នុង​ចំណោម​ការ​អនុ​គ្រោះ​​ដែល​បាន​ផ្ដល់​ជូន គឺ​ការ​ផ្ដល់​ការ​ពន្យារពេល​ទូទាត់​សង​ឥណទាន ការ​បង់​តែ​ការ​ប្រាក់ និង​ការ​ពន្យារ​ឥណប្រតិទាន ។

គំនិត​ផ្ដួចផ្ដើម​នា​ពេល​ថ្មី​ៗ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការ​គាំទ្រ​ដល់​វិស័យ​ធនាគារ គឺ​ធ្វើ​ឡើង​ទាន់​ពេលវេលា និង​មាន​ភាពរឹងមាំ​ដែល​ប្រែ​ក្លាយទៅជា​ជំនួយ​ចាំបាច់​បំផុត​សម្រាប់​គ្រប់​វិស័យ​សេដ្​កិច្ច​កម្ពុជា ជា​ពិសេស​សហគ្រាស​ខ្នាត​តូច និង​មធ្យម និង​ឯក​ត្ត​បុគ្គល​ដែល​ទទួល​រង​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ដោយសារ​តែ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ កូ​វី​ដ​១៩ ។

លោក ដា​តុ ផា​ន យិ​ង​ថុ​ង ប្រធាន​ធនាគារ​ប្រចាំ​តំបន់​នៃ​ប្រតិបត្តិការ​ឥណ្ឌូចិន មាន​ប្រសាសន៍​ថា «​ដោយសារ​តែ​ការ​ឆ្លង​រាលដាល​ជំងឺ កូ​វី​ដ​១៩ កាន់តែ​ខ្លាំង​ឡើង​នៅ​លើ​សាកលលោក ធនាគារ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​លើ​ផល​ប៉ះពាល់​នៃ​ជំងឺ​នេះ​មក​លើ​ប្រទេស​ជាតិ ហើយ​សង្ឃឹមថា ការ​ជួយ​សម្រួល​នេះ​នឹង​ជួយ​សម្រាល​បន្ទុក​អតិថិជន​របស់​ធនាគារ​» ។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា «​ខណៈ​ពេល​ដែល​ការ​ឆ្លង​រាល​កាន់តែ​ខ្លាំង​ឡើង ធនា​គារ​បាន​នឹង​កំពុង​បន្ដ​ត្រៀម​ផ្ដល់​ការ​ពន្យារពេល​ទូទាត់​សង​ឥណទាន ដើម្បី​ជួយ​សម្រាល​ដល់​អតិថិជន​ទាំងអស់​របស់​ខ្លួន​លើ​ស្ថានភាព​លំហូរ​សាច់ប្រាក់ និង​ជួយ​សម្រាល​ផលវិបាក​ហិរញ្ញវត្ថុ​នៅ​ក្នុង​រយៈពេល​ដ៏​លំបាក​ដែល​ពោរពេញ​ទៅ​ដោយ​បញ្ហា​ប្រឈម​យ៉ាងច្រើន​» ។

ដើម្បី​រក្សា​សុវត្ថិភាព និង​សុខភាព​របស់​អតិថិជន និង​បុគ្គលិក​របស់​ខ្លួន ធនាគារ​បាន​អនុវត្ត​វិធាន​ការ​ទប់ស្កាត់​ការ​ប្រមូលផ្ដុំ និង​ការ​គ្រប់គ្រង​ដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ដោយ​ក្នុង​នោះ​រួម​មានការ​អនុញ្ញាត​ឱ្យ​បុគ្គលិក​ដែល​បាន​កំណត់ និង​បុគ្គលិក​ដែល​ជា​ស្ដ្រី​មាន​ផ្ទៃពោះ​ឱ្យ​បំពេញ​ការងារ​នៅផ្ទះ ដោយ​មិន​ចាំបាច់​មក​បំពេញការងារ​នៅ​អគារ​ធនាគារ​កម្ពុជា និង​សាខា​ទាំង ៣១ នៅ​ទូ​ទាំង​ប្រទេស ។

ចំពោះ​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​វិញ អតិថិជន​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ប្រើប្រាស់​ប្រតិបត្តិការ​ធនា​គារ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ប្រតិបត្តិការ​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត និង​សេវាកម្ម​តាម​អន​ឡាញ​​ផ្សេង​ៗ ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការ​រក្សា​គម្លាត​នៅ​ឆ្ងាយ​ពី​គ្នា (Social Distance) ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ កូ​វី​ដ​១៩ ៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ