ជំនួញ​៥​យ៉ាង​ហាម​អ្នកមាន​សីល​ប្រព្រឹត្ត​ដាច់ខាត


ព្រះ​បរម​សាស្តា​ទ្រង់​ហាម​មិន​ឱ្យ​ឧបាសក​ឧបាសិកា​ជួញ​ជំនួញ​៥​ប្រការ​ជា​ដាច់ខាត ព្រោះ​នាំ​ឱ្យ​មាន​សីលវិបត្តិ និង​ដាច់​ត្រៃសរណគមន៍ ។ ជំនួញ​៥​យ៉ាង​ដែល​ឧបាសក​ឧបាសិកា​គួរ​ចៀស​ឱ្យ​ឆ្ងាយ​នោះ​គឺៈ

១-​ជួញ​គ្រឿង​សស្ត្រាវុធ បាន​ដល់​អាវុធ​គ្រប់​ប្រភេទ រាប់​តាំងពី​ដាវ កាំបិត ធ្នូ ស្នា​ទៅ

២-​ជួញ​សត្វ​មានជីវិត រាប់​តាំងពី​មាន់ ទា គោ ក្របី រហូត​ដល់​ជួញ​មនុស្ស​ត្រូវ​ហាម​ដាច់ខាត

៣-​ជួញ​សាច់ ក្នុង​ទី​នេះ​សំដៅយក​សាច់មនុស្ស និង​សាច់​ដែល​ច្បាប់​ហាមឃាត់​ដទៃ​ទៀត

៤-​ជួញ​ទឹកស្រវឹង បាន​ដល់​សុរា ទឹកត្នោតជូរ និង​ថ្នាំ​ញៀន

៥-​ជួញ​ថ្នាំ​ពិស ជា​ប្រភេទ​ថ្នាំ​ដែល​អាច​ប្រហារជីវិត​មនុស្ស​សត្វ​ឱ្យ​វិនាស​បាន ។

អ្នកមាន​សីល​រូប​ណា​ចិញ្ចឹមជីវិត​ក្នុង​ជំនួញ​ទាំង​៥​នេះ​សូ​ម្បី​តែ​មួយ​ចំណុច ក៏​ចាត់​ទុក​ថា​ធ្វើ​ខុស​នឹង​បម្រាម​ពុទ្ធបញ្ញត្តិ គឺ​ដាច់​ចាក​ភាវៈ​ជា​អ្នក​គោរព​ព្រះពុទ្ធ​សាសនា​ក្នុង​ខណៈនោះ​ភ្លាម ។ សាន សារិន

ជ្រុង​មួយ​នៃ​សាសនា

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ