សម្តេច​តេ​ជោ ៖ អរគុណ​បងប្អូន និង​កូនក្មួយ​ពលករ​ទើប​វិល​ត្រឡប់​មក​កម្ពុជា និង​បាន​ដាក់ខ្លួន​ដាច់​ដោយឡែក​ចំនួន​១៤ ថ្ងៃ


ថ្ងៃ​រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថ្ងៃ​ទី​០៦ ខែមេសា​នេះ​ថា​« អរគុណ​បងប្អូន និង​កូនក្មួយ​ពលករ ដែល​ទើបបាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ និង​ពី​ប្រទេស​ដទៃ​ៗ​ទៀត ដែល​យល់​ដឹង​ពី​ការ​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​-១៩ ដោយ​បាន​ដាក់ខ្លួន​និង​ក្រុម​គ្រួសារ​អោយ​នៅ​ដាច់​ដោយឡែក​ចំនួន​១៤ ថ្ងៃ ក្នុង​ពេល​ដែល​រង់ចាំ​លទ្ធផល​នៃ​ការ​ពិនិត្យ​សុខភាព ។​»

សម្តេច​បាន​បន្ត​ថា «​ការ​ដាក់ខ្លួន​អោយ​នៅ​ដាច់​ដោយឡែក​ជា​បណ្តោះអាសន្ន​មួយ​រយៈ​នេះ គឺ​ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​ផង និង​ដើម្បី​ទប់ស្កាត់ និង​កាត់​បន្ថយ​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​មេរោគ​ពី​គេ​មក​យើង​ផង នឹង​ពី​យើង​ទៅ​គេ​ផង ។​»

សូម​បន្ត​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​សហការ​ជាមួយ​មន្ទីរពេទ្យ​ក្នុង​ករណី​មានការ​សង្ស័យ​ណាមួយ សូម​ខ​លលេ​ខ ១១៥ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ