ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​គុន​ខ្មែរ​ត្អូញត្អែរ​ បន្ទាប់​ពី​កម្មវិធី​ប្រដាល់​ទាំងអស់​បន្ត​សម្រាក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​កំពុង​រីក​រាលដាល​ទូ​ទាំង​ពិភពលោក​បាន​ធ្វើ​ឱ្យ​កម្មវិធី​ប្រដាល់​គ្រប់​ស្ថានីយទូរទស្សន៍​ទាំងអស់​បន្ត​សម្រាក​ចំនួន​២​ស​ប្តា​ហ៍​មក​ហើយ ខណៈ​ការ​កំណត់​ថ្ងៃ​វិល​ត្រឡប់​មក​វិញ​ក៏​មិន​ទាន់​បានដឹង ។ តារាង​កម្មវិធី​របស់​សង្វៀន​ផ្សេង​ៗបាន​ចេញ​ផ្សាយ​ថា​នឹង​មានការ​ប្រកួត​នៅ​ថ្ងៃ​ចុងស​ប្តា​ហ៍​វិញ ប៉ុន្តែ​កាលពី​ម្សិល​ម្សិ​ញ​បាន​ប្រកាស​បន្ត​ផ្អាក​គ្រប់​សង្វៀន​ទូ​ទាំង​ប្រទេស ។ កីឡាករ​គុន​ខ្មែរ​មួយ​ចំនួន​ដែល​ពឹងផ្អែក​លើ​ការ​ឡើង​សង្វៀន​ដើម្បី​បាន​កម្រៃ​យក​មក​ទ្រទ្រង់​ជីវភាព​របស់​ពួក​គេ​បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ​និង​ត្អូញត្អែរ​អំពី​ផល​លំបាក​សម្រាប់​ការ​ចំណាយ​របស់​គេ ពីព្រោះ​ពួក​គេ​រក​ចំណូល​តាម​រយៈ​គុន​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​កំពុង​រីក​រាលដាល​ទូ​ទាំង​ពិភពលោក​បាន​ធ្វើ​ឱ្យ​កម្មវិធី​ប្រដាល់​គ្រប់​ស្ថានីយទូរទស្សន៍​ទាំងអស់​បន្ត​សម្រាក​ចំនួន​២​ស​ប្តា​ហ៍​មក​ហើយ ខណៈ​ការ​កំណត់​ថ្ងៃ​វិល​ត្រឡប់​មក​វិញ​ក៏​មិន​ទាន់​បានដឹង ។ តារាង​កម្មវិធី​របស់​សង្វៀន​ផ្សេង​ៗបាន​ចេញ​ផ្សាយ​ថា​នឹង​មានការ​ប្រកួត​នៅ​ថ្ងៃ​ចុងស​ប្តា​ហ៍​វិញ ប៉ុន្តែ​កាលពី​ម្សិល​ម្សិ​ញ​បាន​ប្រកាស​បន្ត​ផ្អាក​គ្រប់​សង្វៀន​ទូ​ទាំង​ប្រទេស ។

កីឡាករ​គុន​ខ្មែរ​មួយ​ចំនួន​ដែល​ពឹងផ្អែក​លើ​ការ​ឡើង​សង្វៀន​ដើម្បី​បាន​កម្រៃ​យក​មក​ទ្រទ្រង់​ជីវភាព​របស់​ពួក​គេ​បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ​និង​ត្អូញត្អែរ​អំពី​ផល​លំបាក​សម្រាប់​ការ​ចំណាយ​របស់​គេ ពីព្រោះ​ពួក​គេ​រក​ចំណូល​តាម​រយៈ​គុន​ខ្មែរ ។ នៅ​ពេល​កម្មវិធី​ប្រកួត​មិន​មាន​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​ជួប​ការ​ពិបាក ជា​ពិសេស​កីឡាករ​ខ្លះ​បាន​ចំណាយពេល​ហ្វឹកហាត់​និង​ធ្វើ​ដំណើរ​មក​ពី​តាម​បណ្តា​ខេត្ត​ដើម្បី​ត្រៀម​ប្រកួត ប៉ុន្តែ​ត្រូវ​ខកខាន​ហើយ​កាន់តែ​លំបាក​មួយ​កម្រិត​ទៀត ។

កីឡាករ គង់ ហូ​វ នៃ​ក្លិប​គុហារ​ព្រហ្ម​ជ័យ ខេត្តសៀមរាប ដែល​ត្រូវ​ប្រកួត​ក្នុង​ស​ប្តា​ហ៍​កន្លង​ទៅ​នៅ​សង្វៀន PNN ប៉ុន្តែ​ត្រូវ​លុប​ចោល​វិញ​បាន​លើក​ឡើង​ពី​ផល​លំបាក​របស់​ខ្លួន​ថា គ្រួសារ​លោក​កំពុង​តែ​ជួប​ទុក្ខ​លំបាក​សង្ឃឹមថា​បាន​វ៉ៃ​ថ្ងៃអាទិត្យ​នេះ​បាន​លុយ​មក​ផ្គត់ផ្គង់​គ្រួសារ​ហើយ​សង​លុយ​គេ​ផង​ហើយ​ឥឡូវ​ខាង​ស្ថានីយទូរទស្សន៍​បាន​រំសាយ​ចោល​ទៀត​តើ​ឥឡូវនេះ​ឱ្យ​លោក​រំពឹង​អី​ទៅ តើ​លោក​បាន​លុយ​ពី​ណា​ទៅ​សង​គេ !

មាន​កីឡាករ​ជា​ច្រើន​ទៀត​ដែល​ពួក​គេ​ត្រូវ​ជួប​បញ្ហា​ទាំងនេះ ប៉ុន្តែ​អ្វី​ៗ​ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ទើប​ខាង​អគ្គនាយក​កីឡា និង​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ សម្រេច​មិន​ទាន់​ឱ្យ​មានកម្ម​វិធី​ប្រកួត​ដោយ​ត្រូវ​រង់ចាំ​បញ្ហា​ជំងឺ​នេះ​ធូរស្រាល​បាន​ច្រើន​ជា​មុន​សិន ។ សូម​បញ្ជាក់​ថា គ្រប់​សង្វៀន​គុន​ខ្មែរ​ទាំងអស់​ត្រូវ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ប្រកាស​ផ្អាក​ចាប់តាំងពី​ថ្ងៃ​ទី ២៣ ខែ មីនា ឆ្នាំ​២០២០ មក ខណៈ​ការ​ប្រកួត​នៅ​ថ្ងៃ​ណា​វិញ​មិន​ទាន់​បាន​កំណត់​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ