ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ វាយលុក​ដល់​សួនសត្វ បន្ទាប់​ពី​ខ្លា​១​ក្បាល​រក​ឃើញ​មាន​ផ្ទុក​វីរុស​​​នេះ

3 ឆ្នាំ មុន

​សហរដ្ឋអាមេរិក​ ៖ ជំងឺ​រលាក​សួត​ថ្មី​ បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​១៩ កំពុង​វាយ​លុយ​យ៉ាង​ចាស់ដៃ​នៅ​សហ​រដ្ឋអាមេរិក​នោះ ពេល​នេះ​ បាន​រីក​រាលដាល​ដល់​តំបន់​សួនសត្វ​មួយ​កន្លែង បន្ទាប់​ពី​សត្វ​ខ្លា​ញីពូជ ម៉ា​ឡេ​ម៉ា អាយុ៤ឆ្នាំ…

​សហរដ្ឋអាមេរិក​ ៖ ជំងឺ​រលាក​សួត​ថ្មី​ បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​១៩ កំពុង​វាយ​លុយ​យ៉ាង​ចាស់ដៃ​នៅ​សហ​រដ្ឋអាមេរិក​នោះ ពេល​នេះ​ បាន​រីក​រាលដាល​ដល់​តំបន់​សួនសត្វ​មួយ​កន្លែង បន្ទាប់​ពី​សត្វ​ខ្លា​ញីពូជ ម៉ា​ឡេ​ម៉ា អាយុ៤ឆ្នាំ នៅ​សួនសត្វ Bronx Zoo ត្រូវ​បាន​ធ្វើតេស្តរក​ឃើញ​ផ្ទុក​វីរុស​កូ​វី​ដ១៩ នេះ​។

សត្វ​ខ្លា​ញី​ខាងលើ​នេះ​ មានឈ្មោះ​ថា Nadia ស្ថិត​នៅ​សួនសត្វ Bronx មា​នទី​តាំងនៅ​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក ត្រូវ​បាន​ធ្វើតេស្ត​រក​វីរុស ហើយ​លទ្ធផល​តេស្ត​ ត្រូវ​បាន​បញ្ជាក់​ដោយ​មន្ទីរពិសោធន៍​សេវា​ពេទ្យសត្វ​ជាតិ​នៅ​រដ្ឋ Iowa ថា​ ពិតជា​មាន​ផ្ទុកមេរោគ​ឆ្លង​មួយ​នេះ​យ៉ាង​ពិតប្រាកដ នាំ​ឲ្យ​ខ្លា​ញីមួយ​ក្បាល​នេះ ត្រូវ​បាន​គេ​ជឿ​ថា​ ជា​ករណី​ដំបូង​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ និង​ទទួលស្គាល់​ថា​ ជា​សត្វ​ខ្លាដែល​បាន​ឆ្លង​វីរុស​ពី​មនុស្ស​ដែល​មាន​ផ្ទុក​វីរុស Covid-19 ។

សូម​បញ្ជាក់​ថា Nadia រួម​ជាមួយ​សត្វ​ឆ្មា​ធំៗ ចំនួន៦ក្បាល​ទៀត ​ត្រូវ​បាន​គិត​ថា​ ពួក​វា​ត្រូវ​បាន​ចម្លង​មេ​រោគ​ពី​មនុស្ស ដែល​ជា​មាន​តួនាទី​ជា​អ្នក​ថែ​សួនសត្វ asymptomatic ។

លោក Paul Calle ប្រធាន​ពេទ្យសត្វ​នៅ​សួនសត្វ​ខាងលើ​ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃអាទិត្យ​ថា «​នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​យើង​ដឹង​ថា​ នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក មិន​ថា​មនុស្ស​ម្នាក់ ឬ​សត្វ​នោះ​ទេ​ គឺ​សុទ្ធតែ​អាច​បាន​ឆ្លង​ជំងឺ​នេះ ហើយ​មនុស្ស​មាន​ផ្ទុក​វីរុស​នេះ ក៏​អាច​ចម្លង​ទៅ​សត្វ ហើយ​សត្វ​នឹង​បាន​ធ្លាក់ខ្លួន​ឈឺ​» ។

លោក​បាន​និយាយ​ថា​ លោក​មាន​បំណង​ចែករំលែក​ការ​រក​ឃើញ​នេះ ​ជាមួយ​សួនសត្វ​និង​ស្ថាប័ន​ដទៃ​ទៀត​ដែល​ធ្វើការ​ស្រាវជ្រាវ​អំពី​ការ​បញ្ជូន​វីរុស Covid-19 ៕

អត្ថបទសរសេរ ដោយ