ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀន​ច្រើន​ភាសា​អាច​ជួយ​ឲ្យ​អាជីវករ​រក​លុយ​បាន​កាន់តែ​ច្រើន​ដែរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

ពិភពលោក​កាន់តែ​មាន​ភាព​ត​ភ្ជាប់​គ្នា​ខណៈ​ដែល​ការ​ដោះ​ដូរ​ទំនិញ​មាន​ភាព​ងាយស្រួល​ជាង​មុន និង​មនុស្ស​កាន់តែ​ច្រើន​ចាប់ផ្តើម​ចេះ​និយាយ​ភាសា​អង់គ្លេស ។ ប៉ុន្តែ​ទោះជា​អាជីវករ​អាច​ប្រើ​ភាសា​អង់គ្លេស​ដើម្បី​ប្រកប​អាជីវកម្ម​បាន​ពិតមែន វា​មិន​មាន​ន័យ​ថា​អ្នក​មិន​គួរ​រៀន​ភាសា​ថ្មី​ទេ ។ ផ្ទុយ​មក​វិញ​ការ​រៀន​ភាសា​ថ្មី​អាច​ជួយ​ឲ្យ​អាជីវករ​រក​លុយ​បាន​កាន់តែ​ច្រើន​ព្រោះតែ​៖ ១. វា​ជួយ​ពង្រឹងសមត្ថភាព​ខួរក្បាល​របស់​អ្នកពេល​ដែល​អ្នករៀន​ភាសា​ថ្មី​មួយ ខួរក្បាល​របស់​អ្នក​កាន់តែ​មាន​សមត្ថភាព​ខ្លាំងក្លា​ជាង​មុន…

ពិភពលោក​កាន់តែ​មាន​ភាព​ត​ភ្ជាប់​គ្នា​ខណៈ​ដែល​ការ​ដោះ​ដូរ​ទំនិញ​មាន​ភាព​ងាយស្រួល​ជាង​មុន និង​មនុស្ស​កាន់តែ​ច្រើន​ចាប់ផ្តើម​ចេះ​និយាយ​ភាសា​អង់គ្លេស ។ ប៉ុន្តែ​ទោះជា​អាជីវករ​អាច​ប្រើ​ភាសា​អង់គ្លេស​ដើម្បី​ប្រកប​អាជីវកម្ម​បាន​ពិតមែន វា​មិន​មាន​ន័យ​ថា​អ្នក​មិន​គួរ​រៀន​ភាសា​ថ្មី​ទេ ។ ផ្ទុយ​មក​វិញ​ការ​រៀន​ភាសា​ថ្មី​អាច​ជួយ​ឲ្យ​អាជីវករ​រក​លុយ​បាន​កាន់តែ​ច្រើន​ព្រោះតែ​៖

១. វា​ជួយ​ពង្រឹងសមត្ថភាព​ខួរក្បាល​របស់​អ្នក
ពេល​ដែល​អ្នករៀន​ភាសា​ថ្មី​មួយ ខួរក្បាល​របស់​អ្នក​កាន់តែ​មាន​សមត្ថភាព​ខ្លាំងក្លា​ជាង​មុន ។ ខួរក្បាល​របស់​មនុស្ស​អាច​ផ្លាស់​ប្តូរ និង​បង្កើត​កា​រត​ភ្ជាប់​ថ្មី​ៗ​បាន​គ្រប់ពេល​ដែល​ផ្នែក​មួយ​នៃ​ខួរក្បាល​ដែល​មិនសូវ​ត្រូវ​បាន​ប្រើប្រាស់​ចាប់ផ្តើម​ដំណើរការ​ឡើង ។ ក្នុង​រយៈពេល​វែង វា​អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ឆ្លាត​វាងវៃ​ជាង​មុន ។

២. វា​ជួយ​ធ្វើ​ឲ្យ​អ្នក​យល់​ពី​ទស្សនៈ​ខុស​ៗ​គ្នា
ភាសា និង​វប្បធម៌​ភាព​ទំនាក់ទំនង​គ្នា​ច្រើន​ណាស់ ។ ពេល​ដែល​អ្នករៀន​ភាសា​ថ្មី​មួយ អ្នក​អាច​មើលឃើញ​វប្បធម៌​របស់​មនុស្ស​ដែល​និយាយ​ភាសា​នោះ ។ ដោយហេតុ​ដូចនេះ វា​អាច​ជំរុញ​ដល់​អ្នក​ឲ្យ​គិត​ឃើញ​អ្វី​ថ្មី​ៗ​សម្រាប់​អាជីវកម្ម​អ្នក​ជាដើម ។

៣. វា​ជួយ​ពង្រឹង​ជំនាញ​ស្តាប់
ការ​ស្តាប់​មាន​សារៈសំខាន់​ណាស់​ប្រសិនបើ​អ្នក​ចង់​ចរចា​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព ជា​ពិសេស​ក្នុង​ការ​ប្រកប​អាជីវកម្ម ។ ការ​រៀន​ភាសា​ថ្មី​ជួយ​ពង្រឹង​ដល់​ជំនាញ​ស្តាប់​របស់​អ្នក​ព្រោះ​វា​បង្ខំ​ឲ្យ​អ្នក​យកចិត្តទុកដាក់​ស្តាប់ ។

៤. វា​ជួយ​បង្កើត​ឱកាស​ថ្មី​ៗ
ជាក់ស្តែង ភាសា​អង់គ្លេស​ជា​ភាសា​ដែល​អាច​ប្រើប្រាស់​បាន​ច្រើន​ក្នុង​ពិភព​អាជីវកម្ម ប៉ុន្តែ​ពេល​ដែល​អ្នករៀន​ចេះ​ភាសា​មួយទៀត អ្នក​អាច​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​មិន​ចេះ​ភាសា​អង់គ្លេស​ដែល​អាច​មានឱកាស​ល្អ​ឲ្យ​អ្នករក​លុយ​បន្ថែម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ