ថ្នាំ​សម្លាប់​ចៃ​អាច​សម្លាប់​មេរោគ​កូ​វី​ដ​១៩ ៖ អ្នក​វិទ្យាសាស្ត្រ


អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​បាន​រក​ឃើញ​ថា ​ថ្នាំ​សម្លាប់​ចៃ​នៅ​លើ​ក្បាលមនុស្ស​អាច​សម្លាប់​មេរោគ​កូ​វី​ដ​១៩​បាន​។

សារព័ត៌មាន​ដេ​លី​ម៉េ​ល ​បាន​រាយការណ៍​នៅ​ថ្ងៃនេះ​ថា ថ្នាំ​សម្លាប់​ចៃ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើការ​សិក្សា​ស្រាវ​ជ្រាវ​នៅ​ក្នុង​មន្ទីរពិសោធន៍​។ ថ្នាំ​នោះ​មានឈ្មោះ​ថា Ivermectin ។ វា​បាន​សម្លាប់​មេរោគ​កូ​វី​ដ​១៩ ក្នុង​រយៈពេល​៤៨​ម៉ោង​នៅ​ក្នុង​ការ​ពិសោធន៍​ចិញ្ចឹម​កោសិកា​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​។

ជំហាន​ប​ន្ទា​ប់​មក​ទៀត​នោះ​គេ​ត្រូវ​គិតដល់​ការ​សិក្សា​ស្រាវជ្រាវ​ថា​តើ​គេ​អាច​ប្រើ​ថ្នាំ​នេះ​ក្នុង​កម្រិត ឬ​បរិមាណ​ប៉ុណ្ណា​ ដើម្បី​ពិសោធន៍​លើ​មនុស្ស​។

នេះ​ជា​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ ម៉ូ​ណាស ( Monash University)​។

អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ​គេ​ត្រូវការ​ពេលវេលា​មួយ​រយះ មុន​ពេល​នឹង​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៨ អាច​នឹង​មាន​ប្រើ​។

ចំណែក​ការ​ពិសោធន៍​ទៅ​លើ​មនុស្ស​នឹង​ត្រូវការ​ពេ​វេលា​យ៉ាងតិច​មួយ​ខែ​ទៀត​ទើប​អាច​ធ្វើ​បាន​៕ (កែ​សម្រួឡដោយ ៖ បុប្ផា)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ