ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ដើម្បី​ហ្វឹកហាត់​ខួរក្បាល​ឲ្យ​សម្រេច​ចិត្តបាន​កាន់តែ​ប្រសើរ

4 ឆ្នាំ មុន

សមត្ថភាព​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ដ៏​មាន​ប្រសិទ្ធិ​ភាព គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​អាជីវករ​ដែល​ជួប​នូវ​ជម្រើស​ជា​ច្រើន​ជា​រៀងរាល់ថ្ងៃ ។ លើស​ពី​នេះ​ទៅ​ទៀត ជម្រើស​មាន​កាន់តែ​ច្រើន​ខណៈ​ដែល​បច្ចេកវិទ្យា និង​ទីផ្សារ​បន្ត​ផ្លាស់​ប្តូរ​ស្ទើរតែ​គ្រប់​វិនាទី ។ ដូច្នេះ​ការ​រៀន​ពី​ការ​ធ្វើការ​សម្រេចចិត្ត​អាច​ជួយ​ឲ្យ​អ្នកធ្វើការ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ឡើង ខណៈ​ដែល​ជួយ​អ្នក​កាត់​បន្ថយ​ស្ត្រេ​ស​និង​ជំរុញ​ដល់​អារម្មណ៍​ពេញចិត្ត​នឹង​អាជីវកម្ម និង​ជីវិត​របស់​អ្នកផង​ដែរ…

សមត្ថភាព​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ដ៏​មាន​ប្រសិទ្ធិ​ភាព គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​អាជីវករ​ដែល​ជួប​នូវ​ជម្រើស​ជា​ច្រើន​ជា​រៀងរាល់ថ្ងៃ ។ លើស​ពី​នេះ​ទៅ​ទៀត ជម្រើស​មាន​កាន់តែ​ច្រើន​ខណៈ​ដែល​បច្ចេកវិទ្យា និង​ទីផ្សារ​បន្ត​ផ្លាស់​ប្តូរ​ស្ទើរតែ​គ្រប់​វិនាទី ។

ដូច្នេះ​ការ​រៀន​ពី​ការ​ធ្វើការ​សម្រេចចិត្ត​អាច​ជួយ​ឲ្យ​អ្នកធ្វើការ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ឡើង ខណៈ​ដែល​ជួយ​អ្នក​កាត់​បន្ថយ​ស្ត្រេ​ស​និង​ជំរុញ​ដល់​អារម្មណ៍​ពេញចិត្ត​នឹង​អាជីវកម្ម និង​ជីវិត​របស់​អ្នកផង​ដែរ ។ ខាងក្រោម​នេះ គឺជា​យុទ្ធសាស្ត្រ​មួយ​ចំនួន​ដែល​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន JotForm អនុវត្ត​ដើម្បី​ធ្វើការ​សម្រេច​ចិត្តបាន​ល្អ​៖

១. ជ្រើស​អ្វី​ដែល​ល្អ​គ្រប់គ្រាន់
ការ​មាន​ជម្រើស​ច្រើន​ពេក​មាន​តែ​អាច​ធ្វើ​ឲ្យ​មនុស្ស​មិន​សប្បាយចិត្ត​ទៅ​វិញ​ទេ ដូច​ជា​ពេល​ដែល​អ្នកមាន​ជម្រើស​ភាពយន្ត​ច្រើន​ត្រូវ​មើល​តែ​មិន​មាន​ពេល​គ្រប់គ្រាន់ ឬ​ថវិកា​គ្រប់គ្រាន់​ជាដើម ។ ក្នុង​ករណី​នេះ អ្នក​គួរតែ​ជ្រើស​យក​ជម្រើស​ដែល​ល្អ​គ្រប់គ្រាន់​សម្រាប់​អ្នក​ច្រើន​ជាង​ជម្រើស​ដែល​ល្អ​ជាងគេ ។

២. ផ្តល់​តម្លៃ​លើ​ល្បឿន
លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon បាន​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ឲ្យ​ម្ចាស់​ភាគហ៊ុន​ដទៃ​នៅ​ឆ្នាំ ២០១៦ ថា «​ការ​សម្រេចចិត្ត​ភាគច្រើន​គួរតែ​ត្រូវ​បាន​សម្រេច​ឡើង​ដោយ​យោង​ទៅ​លើ ៧០% នៃ​ព័ត៌មាន​ដែល​អ្នក​ចង់បាន ។ ប្រសិនបើ​រង់ចាំ​រហូត​ដល់ ៩០% នោះ ក្នុង​ករណី​ភាគច្រើន គឺ​អ្នក​យឺត​ពេក​ហើយ​» ។
៣. ព្យាយាម​នឹក​ពី​ស្ថាន​ការ​ដែល​អាក្រក់​បំផុត​ដែល​អាច​នឹង​កើតឡើងទស្សនៈ​របស់​អ្នកប្រាជ្ញ​ក្រិ​ច​ធ្លាប់​ជំរុញ​ឲ្យ​មនុស្ស​ព្យាយាម​ស្រមើល​ស្រ​ម៉ៃ​ពី​បញ្ហា​ធំ​ៗ​ដែល​មនុស្ស​អាច​នឹង​ជួប​ប្រទះ​មុន​ពេល​វា​កើត​មាន​ឡើង បន្ទាប់​មក​ព្យាយាម​ជៀសវាង​វា​ពេល​ដែល​ធ្វើការ​សម្រេចចិត្ត ។

៤. ថ្លឹងថ្លែង​ជម្រើស​របស់​អ្នក
ក្នុង​អាជីវកម្ម ជម្រើស​ភាគច្រើន​មិន​មាន​ទម្ងន់ ឬ​តម្លៃ​ដូច​គ្នា​ទេ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ជួបនឹង​ការ​សម្រេចចិត្ត​ដែល​ពិបាក អ្នក​គួរតែ​សួរ​ខ្លួនឯង​សា​ជា​ថ្មី​ថា​តើ​ជម្រើស​ទាំង​ពីរ​ពិតជា​មាន​តម្លៃ និង​អាច​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​អ្នក​ស្មើគ្នា​ពិត​មែនឬ?បើ​ចម្លើយ​គឺ​ទេ នោះ​អ្នក​គួរតែ​ជ្រើស​មួយ​ដែល​ជួយ​ឲ្យ​អ្នក​សម្រេច​គោលដៅ​អ្នក​ច្រើន​ជាងគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ