រាជធានីភ្នំពេញ ៖ តារាចម្រៀង សុន ស្រីពេជ្រ ដែលជួបរឿងពិបាកចិត្ត ព្រោះប្អូនប្រុសកើតជំងឺខូចខួរឆ្អឹងខ្នង និងខ្វះគ្រាប់ឈាម បានព្យាយាមស្រែកអំពាវនាវរកសប្បុរសជនជួយ។ នាងធ្វើបែបនេះ ក៏ព្រោះតែបញ្ហាដែលនាងកើតចំបរិយាកាសកូវីដ១៩ ផ្ទុះ ធ្វើឱ្យមនុស្សពិបាកចិត្ត ខកខានដំណើររកស៊ី ខ្លាចឆ្លងមេរោគដ៏សាហាវនេះ។

យ៉ាងណាមិញ បន្ទាប់ពី សុន ស្រីពេជ្រ ប្រកូកប្រកាសមិនខ្លាចអន់ឈ្មោះជាតារាមានគេស្គាល់រួចមក គេឃើញមនុស្សជាច្រើនសង្វេគអាណិតតារាស្រីរូបនេះជាពន្លឹក។ នាងត្រូវបានសិល្បករមួយចំនួន និងអ្នកមានចិត្តបុណ្យច្រើន ផ្ញើថវិកាជួយសង្គ្រោះប្អូនប្រុសនាងដែលដង្ហើយរកការប្រោសជីវិតឱ្យបានរស់បន្តមើលពិភពលោកជាថ្មី។ ការប្រោសនេះ ធ្វើ ឱ្យសុន ស្រីពេជ្រ និងសាច់ញាតិ មហារំភើ បនិងពិតជាអរគុណដឹងគុណ រកអ្វីប្រៀបមិនបានពេលជួបទុក្ខ។

ជាថ្មីម្តងទៀតនៅលើបណ្តាញសង្គមរបស់ សុន ស្រីពេជ្រ ដដែលនាង បានសរសេរសាររៀបរាប់ជាថ្មីថា «នាងខ្ញុំ សុន ស្រីពេជ្រ តំណាងឱ្យក្រុមគ្រួសារ និងប្អូនប្រុសដែលសព្វថ្ងៃកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ សូមគោរព ថ្លែងអំណរគុណនិងអរគុណយ៉ាងជ្រាលជ្រៅដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដែលតែងតែយកចិត្តទុក្ខដាក់ និងខ្នះខ្នែងដល់ប្អូននាងខ្ញុំ និងគ្រប់បងប្អូនអ្នកជំងឺដោយឥតគិតថ្លៃ និងអរគុណដល់មន្ទីពេទ្យផងដែរ បានយកចិត្តទុកដាក់ថែរទាំ និងព្យាបាលគ្រប់អ្នកជងឺ ។

នាងខ្ញុំសូមលើកម្រាមដៃដប់ ជូនពរដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមលោកគ្រូពេទ្យសូមឱ្យទេវតាតាមថែរក្សាឃុំគ្រង សូមមានសុខភាពល្អជានិច្ចនិរតន៍»។ ស្ថានភាពជំងឺប្អូនប្រុស ស្រីពេជ្រ នៅតែបន្តការព្យាបាលជាប្រចាំមិនទាន់ស្បើយទេ ។ ដោយក្រុមគ្រុពេទ្យនៅតែខិតខំពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ជាប់រហូត។ ឯស្រីពេជ្រ ក៏ខំណាស់ដែរ ឡាយវីដេអូលក់ជែល លក់ម៉ាស់ ដើម្បីបានប្រាក់ខ្លះទប់ជួយប្អូន។ (កែសម្រួលដោយ ៖ បុប្ផា)






 
                        
			         
				
ចែករំលែកព័តមាននេះ