ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥឡូវនេះ​អតិថិជន កាល់​តិច អាច​ទូទាត់​​ប្រាក់​តាម​រយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វីង

5 ឆ្នាំ មុន
  • ភ្នំពេញ

ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត​បាន​ចាប់ដៃ​គ្នា ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ឲ្យ​កាន់តែ​ងាយស្រួល​នៅ​តាម​ស្ថានីយ​សេវាកម្ម​កាល់​តិច ។…

ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត​បាន​ចាប់ដៃ​គ្នា ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ឲ្យ​កាន់តែ​ងាយស្រួល​នៅ​តាម​ស្ថានីយ​សេវាកម្ម​កាល់​តិច ។

ចាប់ពី​ពេល​នេះ​តទៅ អ្នកបើកបរ​ទាំងអស់ អាច​ប្រើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដើម្បី​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល នៅ​តាម​ស្ថានីយ​កាល់​តិច បាន​ហើយ ។ ក្រោម​កិច្ចសហការ​នេះ ស្ថានីយ​កាល់​តិច ទាំងអស់ ដែល​បើក​ដំណើរការ​ដោយ​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវាកម្ម​ទូទាត់​ប្រាក់​តាម​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ចុង​ក្រោយ​បំផុត​របស់ វី​ង ។ ទាំងនេះ​មាន​ន័យ​ថា អតិថិជន​អាច​បង់ថ្លៃ​ប្រេង​ឥ​ន្ឋ​នៈ ថ្លៃ​ទំនិញ និង​សេវាកម្ម​ផ្សេង​ៗ និង​ហាង​កាហ្វេ​ផ្លាស់ នៅ​តាម​ស្ថានីយ​កាល់​តិច តាម​រយៈ​កម្មវិធី​ស្មាន​ហ្វូ​ន​វី​ង ដោយ​លោក​អ្នក​គ្រាន់តែ​ប្រើ​ចុង​ម្រាមដៃ​ចុច​ពីរ ឬ​បី​ដង​លើ​ទូរស័ព្ទ​របស់​អ្នក​តែ​ប៉ុណ្ណោះ ។

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង បាន​មាន​ប្រសាសន៍​ថា​៖ «​ឥឡូវនេះ​អតិថិជន​របស់​យើង​មិន​ចាំបាច់​កាន់​សាច់ប្រាក់​នឹង​ខ្លួន នៅ​ពេល​ដែល​ពួក​គេ​ទៅ​ស្ថាន​នី​យ៍​កាល់​តិច ឡើយ ។ អ្វី​ៗ​ដែល​អ្នក​ត្រូវការ គឺ​ស្ថិត​ក្នុង​កម្ម​វី​ធី​ស្មាន​ហ្វូ​ន​វី​ង ដែល​អ្នក​អាច​ទូទាត់​ការ​ចំណាយ​ប្រកបដោយ​ភាព​ងាយស្រួល និង​មានការ​ធានា ។ ភាព​ជា​ដៃគូ​នេះ ពិតជា​ស័ក្តិសម​បំផុត ។ ក្រុមហ៊ុន​យើង​ទាំង​ពីរ​នឹង​នៅ​ជាមួយ​គ្នា ក្នុង​ការ​ជួយ​ដល់​ប្រជាជន​កម្ពុជា ដើម្បី​ឈាន​ទៅ​រក​ការ​ទូទាត់​ប្រាក់​តាម​បែប​ប្រព័ន្ធ​ឌី​ជី​ថ​ល​នា​ពេល​អនាគត់​» ។

ក្នុង​រយៈពេល ១១​ឆ្នាំ​កន្លង​មកនេះ វី​ង បាន​ក្លាយជា​ក្រុមហ៊ុន​ដែល​មាន​ស្លាក​យីហោ​មួយ​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់ និង​ទុកចិត្ត​បំផុត ក្នុង​ការ​ផ្តល់​ជូន​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត និង​អេ​ឡិច​ត្រូ​និក ដែល​បាន​កំពុង​បម្រើ​ជូន​ដល់​អតិថិជន​ជាង ៥​លាន​នាក់ និង​អាជីវករ​ជិត ៤​ម៉ឺន​នាក់ ។ ឥឡូវនេះ​សេវាកម្ម​វី​ង ត្រូវ​បាន​ប្រើប្រាស់​ដោយ​អតិថិជន​កម្ពុជា​រាប់​ចាប់ពី​អាជីវករ​លក់ដូរ​តាម​ផ្សារ​រហូត​ដល់​ការ​ទូទាត់​តាម Mastercard, Western Union, MoneyGram, Wechat, និង Alipay ជាដើម ។

លោក Daniel Hwang ប្រធាន​ផ្នែក​ផលិតផល​នៃ​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន កម្ពុជា បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ជាទី​បំផុត ដែល​បាន​ចាប់​ដៃគូ​ជាមួយ វី​ង ដែល​ជា​ធនាគារ​ចល័ត​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ទូទាត់​ប្រាក់​ដោយ​ឥត​គិតថ្លៃ​ដល់​អតិថិជន​របស់​កាល់​តិច ។ យើង​កំពុង​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន និង​ដើម្បី​ឆ្ពោះទៅ​រក​បដិវត្ត​នៃ​សម័យ​ឌី​ជី​ថ​ល​» ។

ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​ឆាប់រហ័ស​ចាប់តាំងពី​ចូល​ទីផ្សារ​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩៥ ។ ឥឡូវនេះ ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន នៅ​កម្ពុជា​បាន​ដាក់​ឲ្យ​ដំណើរការ​ស្ថានីយ​កាល់​តិច​ចំនួន ២៨​កន្លែង​នៅ​ក្នុង​ប្រទេស ក្នុង​នោះ ១៨​ស្ថានីយ​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ ទន្ទឹម​គ្នា​នេះ​ដែរ ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុ​ន (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​បាន​ដាក់​ឲ្យ​ដំណើរការ​ផ្សារ​ស្តារ​ម៉ាត​ចំនួន ១៧ និង​ហាង​កាហ្វេ​ចំនួន ២២ រួម​ទាំង​កន្លែង​ផ្តូ​រ​ប្រេងម៉ាស៊ីន ៣​កន្លែង​នៅ​ទូ​ទាំង​ព្រះរាជា​ណាចក្រ​ផង​ដែរ ។

ស្ថានីយ​សេវាកម្ម​កាល់​តិច​ចំនួន ៨​សាខា​នៅ​ទីក្រុង​ភ្នំពេញ​បាន​ចាប់ផ្តើម​ដាក់​ដំណើរការ​ប្រើ​ប្រាស់​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​របស់ វី​ង រួចរាល់​ហើយ ខណៈ​ពេល​ស្ថានីយ​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​ដាក់​ដំណើរការ​ឆាប់​ៗ ។ អ្នកបើកបរ​យានយន្ត​អាច​ស្វែងរក​ស្ថានីយ​ដែល​បម្រើសេវា​កម្មនេះ តាម​ទីកន្លែង​ដូច​ជា​៖ សាខា​ពោធិ៍​ចិន​តុង សាខា​ជ្រោយចង្វា សាខា​កែង​ផ្លូវ​ព្រះ​មុនី​វង្ស សាខា​ផ្លូវ​ព្រះ​សីហ​នុ សាខា​បូកគោ សាខា​ជិត​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត សាខា​ចាក់​អង្រែ​ក្រោម សាខា​បឹង​ត្របែក និង​សាខា​ពេទ្យ​លោកសង្ឃ ។

ទាំង វី​ង និង ឈេ​ហ្វ​រ៉ុ​ន កម្ពុជា សុទ្ធតែ​មាន​ចក្ខុវិស័យ​ដូច​គ្នា​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ជា​ជន​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​ជូន​ដំណោះស្រាយ​ប្រកបដោយ​ភាព​ឆ្នៃ​ប្រឌិត ។ វី​ង បាន​ក្លាយ​ខ្លួន​ជា​ធនាគារ​ដែល​មាន​ស្លាក​យីហោ​មួយ​ដែល​បាន​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​ប្រកបដោយ​ភាព​ងាយស្រួល និង​មានការ​ធានា ដែល​អាច​ធ្វើ​ប្រ​តិ​បត្ត​ការ​តាម​រយៈ​កម្ម​វី​ធី​ស្មា​ត​ហ្វូ​ន​វី​ង និង​ជាមួយ​ភ្នាក់ងារ​វី​ង​ជាង ៧៥០០​កន្លែង​ទូ​ទាំង​ប្រជា​ណា​ចក្រ​កម្ពុជា ។ ជាមួយ​គ្នា​នេះ​ដែរ ឈេ​ហ្វ​រ៉ុ​ន នៅ​កម្ពុជា​ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ដែល​មាន​បណ្តាញ​ស្ថានីយ​ប្រេង​ឥ​ន្ឋ​នៈ ដែល​ស្អាត​មាន​អនាម័យ​ប្រកបដោយ​សុវត្ថិភាព ដែល​ផ្តល់​ជូន​សេវាកម្ម​តាម​បែប​ទាន់សម័យ និង​ទំនើប​ប្រកបដោយ​ការ​គោរព និង​បម្រើ​អតិថិជន​បាន​យ៉ាង​ល្អ​ប្រសើរ ៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ