ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ផ្សព្វផ្សាយ និង​បង្ការ​ការពារ​ជំងឺ​កូ​វី​ដ​១៩ ដល់​ពលរដ្ឋ​នៅ​ផ្សារ​ចំនួន​២​ក្នុង​មូលដ្ឋាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ជំងឺ​កូ​វី​ដ បាន​កើតឡើង​បង្ក​អោយ​មាន​ភាព​ភ័យ​ខ្លាច​ធ្ងន់ធ្ងរ ដល់​ស្រទាប់​មនុស្ស និង​សង្គម​នោះ កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ដឹកនាំ​ដោយ​លោក ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ជំងឺ​កូ​វី​ដ បាន​កើតឡើង​បង្ក​អោយ​មាន​ភាព​ភ័យ​ខ្លាច​ធ្ងន់ធ្ងរ ដល់​ស្រទាប់​មនុស្ស និង​សង្គម​នោះ កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ដឹកនាំ​ដោយ​លោក ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ បាន​ចុះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពី​វិធី​បង្ក​ការពារ​ក្នុង​ទប់ស្កាត់ កុំអោយ​កើត​មាន ឬ​ឆ្លង​រាលដាល​ដល់​បងប្អូន​ពលរដ្ឋ ព្រោះ​បច្ចុប្បន្ន​ជំងឺ​មួយ​នេះ​បាន​នឹង​កំពុង​បង្ក​អោយ​មានការ​ព្រួយបារម្ភ​ជាស​កល ។

ការ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​វិធី​បង្ការ ការពារ​ជំងឺ​កូ​វី​ដ​១៩ ខាងលើ​ធ្វើ​ឡើង​នៅ​ក្នុង​ផ្សារ​ចំនួន​២ ក្នុង​ខណ្ឌ​ច្បារ​អំពៅ គឺ​ផ្សារ​ច្បារ​អំពៅ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ និង​ផ្សារ​ព្រែក​ឯង ក្នុង​សង្កាត់​ព្រែក​ឯង ដោយ​មានការ​ចូលរួម​ពី​ប្រធាន​គណៈកម្មការ​ផ្សារ​ទាំង​២​ផង​ដែរ ។

លោក​ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ អោយ​ដឹង​ថា ការ​ចុះ​អប់​ផ្សព្វផ្សាយ​ខាងលើ គឺ​ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយ​មានការ​ចង្អុលបង្ហាញ​បញ្ជា​ផ្ទាល់​ពី​លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ និង​ជា​ប្រធាន​គណៈ បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ​ផង​ដែរ ។ លោក​អធិការ បញ្ជាក់​ថា ការ​ចុះ​នៅ​ពេល​នេះ គឺ​ដោយ​បាន​បិទ និង​ចែក​ប័​ណ្ឌ​តូច​ធំ ដល់​ពលរដ្ឋ ក្នុង​កា​រប​ញ្ច្រា​ប​នូវ​ការ​យល់​ដឹង​អោយ​បាន​ខ្ពស់​ដល់​ពួក​គាត់ អំពី​ការ​ការពារ​ទប់ស្កាត់​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ ។

ទន្ទឹម​នឹង​នោះ លោក​អធិការ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ពលរដ្ឋ​ទាំងអស់ អោយ​ចេះ​ថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន​អោយ​បាន​ខ្ពស់ ដោយ​ត្រូវ​ពាក់​ម៉ាស់​អោយ​បាន​ខ្ជាប់ខ្ជួន រាល់ពេល​ចេញដំណើរ​ពី​ផ្ទះ​ទៅ​ខាងក្រៅ ឬ​ទៅ​កាន់​តំបន់​ដែល​ជាទី​ប្រជុំជន ពិសេស​នោះ​កុំ​ភ្លេច​ឧស្សាហ៍​សម្អាត​ដៃ​អោយ​បាន​ទៀងទាត់​ជាមួយនឹង​ទឹក​អាកុល ដើម្បី​សម្លាប់​វីរុស​កូ​វី​ដ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ