សាំង​ចុះថ្លៃ​យ៉ាង​គំហុក​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ


រាជធានី​ភ្នំពេញ ៖ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​ទីផ្សារ​កម្ពុជា​ឃើញ​ថា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាននៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ នេះ​បើ​យោង​តាម ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១ មេ​សា​នេះ​ថា តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ដែល​អនុវត្ត​ពី​ថ្ងៃ​ទី ១​ដល់ ១៥ ខែមេសា ឆ្នាំ​២០២០ គឺ​ប្រេងសាំង​ធម្មតា​បាន​ធ្លាក់​ថ្លៃ​មក​ត្រឹមតែ ២៣៥០​រៀល ក្នុង​មួយ​លី​ត្រ ខណៈ​តម្លៃ​ពី​មុន​គឺ ៣០៥០ រៀល​ក្នុង​មួយ​លី​ត្រ​សម្រាប់ ស​ប្តា​ហ៍​ទៅ ៣ និង​ទី ៤ នៃ​ខែមីនា ឆ្នាំ ២០២០ ។

ដែល​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេងសាំង​ធម្មតា​មក​ត្រឹម ២៣៥០ រៀល​ក្នុង​មួយ​លី​ត្រ ចាត់ទុកជា​ដំណឹង​ល្អ​មួយ ខណៈ​តម្លៃ​ប្រេងឥន្ធនៈ​លើ​ពិភពលោក​ក៏​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយសារ​តែ​ឥទ្ធិពល​នៃ​វីរុស​កូ​វី​ដ​១៩ ដែល​ធ្វើ​ឲ្យ​ចរាចរណ៍ ការ​ដឹក​ជ​ញ្ជួ​ន​លើ​ពិភពលោក​សឹង​ជាប់​គាំង​មួយ​កន្លែង ។

ក្រសួង​បាន​បន្ត​ថា ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​ដោយ​មានការ​រួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជាស​ម្តេច​តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ​ ក្នុង​មួយ​លី​ត្រ​ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ