ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកវេជ្ជបណ្ឌិតប្រាប់ពីការថែ​និង​ព្យា​បាល​បុរសខ្មែរម្នាក់ជាសះ​ជំងឺកូវីដ​-១៩

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ​​​កាលពី​រសៀល​ថ្ងៃ​ទី​៣០​ មីនា ​​​ថា អ្នក​ឆ្លង​មេរោគ​កូ​វីត​១៩​​កំពុង​សម្រាក​ព្យា​ល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ ​លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប ​​​កាលពី​រសៀល​ថ្ងៃ​ទី​៣០​ មីនា ​​​ថា អ្នក​ឆ្លង​មេរោគ​កូ​វីត​១៩​​កំពុង​សម្រាក​ព្យា​ល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ​
មាន​​ចំនួន​៥​នាក់ ។ ប៉ុន្តែ​ជាក់​ស្តែក​ បានជា​សះស្បើយ​ម្នាក់ គឺ​បុរស​ជនជាតិ​ខ្មែរ​ដែល​ឆ្លងជំងឺ​កូ​វី​ដ​១៩ មុន
គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជាពី​ជនជាតិ​ជប៉ុន ត្រូវ​បាន​ខាង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប អនុញ្ញាតិឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ បន្ទាប់​ពី​ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ថា បុរស​រូប​នេះធ្វើតេស្ត​រក​មេរោគ​កូ​វីត​១៩តាំងពី​ថ្ងៃ​ទី​៥ រហូត​ដល់​ថ្ងៃ​ទី​៣០ មាន​រយៈ​ចំនួន​២៥ថ្ងៃមក​ឃើញ​ថា «ពិតជា​បានជា​សះ​ស្បើយ​ពិតប្រាកដ​មែន​(​អវិជ្ជមាន​)»។

លោក​វេជ្ជបណ្ឌិតបញ្ជាក់​ថា បុរស​ជនជាតិ​ខ្មែរ​ដែល​ជា​សះស្បើយ​នេះ គឺ​​ឆ្លង​ជំងឺ​កូ​វីត​១៩​ពី​ជនជាតិ​ជប៉ុន ដោយសារ​បុរស​រូប​នេះ​បាន​រកស៊ី​ជាមួយ​គ្នា ។ ហើ​យ​បានដឹង​ថា បុរស​ជនជាតិ​ជប៉ុន​នោះ​​កើត​ជំងឺ​កូ​វីត នៅ​ថ្ងៃ​ទី​៤​ មីនា ​ឆ្នាំ​២០២០ ។ បន្ទាប់​មក​ យើង​បាន​ទៅ​រក​​បុរស​​ខ្មែរ ដែល​រកស៊ី​ជាមួយ​ជនជាតិ​ជប៉ុន​នោះ នៅ​ថ្ងៃ​ទី​៥ ក្រោយមក​យើង​ក៏​នាំ​គាត់​មក​មន្ទីរពេទ្យ រួច​ធ្វើតេស្តយក​កំហាក ពី​បំពង​ក និង ច្រមុះ​របស់​គាត់ ហើយ​ឃើញ​វិជ្ជមាន​នៅ​ល្ងាច​ថ្ងៃ​ទី​៥​ មីនា ឆ្នាំដដែល ។

លោកថា ​យើងក៏បាន​ឱ្យគាត់​បន្ត​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត តាំងពី​ថ្ងៃ​ទី​៥ រហូត​មក​ដល់​ថ្ងៃ​ទី​៣០​ មីនា ​មាន​រយៈពេល​២៥​ថ្ងៃ ។ ​លោក​​បញ្ជាក់​​ថា បើ​យើង​ឃើញ​ថា ការ​ព្យាបាលនិងថែទាំ​គាត់ ហាក់បីដូចជា​មានការ​យឺតយ៉ាវ​បន្តិច ដោយសារ​តែ​បុរសរូប​នេះ មាន​បញ្ហាពី​មុន​មកគឺរលាក​ថ្លើម​ប្រភេទ​(​បេ​) ចឹ​ងការ​ថែទាំ និងព្យាបាល មានការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់ក្នុង​ការ​ឱ្យ​ថ្នាំ ។

​បុរស​រូប​នេះ​មាន​លទ្ធផលល្អ តាំង​តែ​ពី​ថ្ងៃ​ដំបូង ដោយសារ​គាត់​ឱ្យ​មាន​រោគ​សញ្ញា​អ្វី​ទាំងអស់​ ។​ ហើយ​គាត់​មាន​​កាយសម្បទា ​មាំទាំ ហើយ​អត់​មាន​ឈឺអីទេ ប៉ុន្តែ​យើង​បាន​កុងត្រូល​រៀង​រាល់២​ថ្ងៃម្តង​ៗ ។ មុន​ដំបូង២​ថ្ងៃ​ម្តង ហើយ​ចំនួន​មេរោគ​នោះ​បាន​ថយ​ចុះ ប៉ុន្តែ​ចុះ​ថយ​យ៉ាង​យឺត រហូត​មក​ដល់​ថ្ងៃ​ទី​១០ មីនា យើង​ឃើញ​អវិជ្ជមាន ។ ហើយ​នៅ​ថ្ងៃ​ទី​១០​ មីនា នោះ យើង​បាន​កុងត្រូល​ម្តងទៀតឃើញ​ថា អវិជ្ជមាន តាំង​ពី​ម្សិលមិញ និងថ្ងៃនេះ ទើប​យើង​មានការ​អនុញ្ញាតិ​ឱ្យ​គាត់​ចាក​ចេញពី​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀម
រាប​។

​លោក​វេជ្ជបណ្ឌិត​បន្ថែម​ទៀត​ថា ដោយឡែក ប្រពន្ធ​គាត់​បងថ្លៃ​គាត់ និង​បងប្អូន​គាត់ នៅ​ជាមួយ​គ្នា​នោះ គឺ​យើង​បាន​យក​អញ្ជើញ​គាត់ ​មក​ធ្វើការ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​នេះ​ដែរ ហើយ​យើង​ក៏​បាន​ធ្វើតេស្ត ទៅ​លើ​ពួក​គាត់​ចំនួន​៤​លើក ឃើញ​ថា អវិជ្ជមានទាំង​៤​ដង ហើយ​ថ្ងៃនេះ គឺជា​ថ្ងៃ​ដែល​យើង​នាំ​គ្នា​អបអរសាទរ ទោះបីជា​យើង​មានការ​យឺត​ជាងគេ​បន្តិច ដើម្បី​ឱ្យ​យើង​ជា​សះស្បើយ ប៉ុន្តែ​យើង​ប្រាកដជា​ជា​សះស្បើយ​។

លោកប្រធាន​មន្ទីរ​សុខាភិបាលបាន​ថ្លែងអំណរគុណ ដល់​លោកគ្រូ អ្នកគ្រូពេទ្យ ជា​ពិសេស លោកប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប និងប្រធាន​ផ្នែកទាំងអស់ ដែល​បាន​ខិតខំយកចិត្តទុកដាក់ ដើម្បី​ឱ្យ​គាត់​បានជា​សះស្បើយ​ពី​ថ្ងៃនេះ​ ។ ​លោក​បាន​បញ្ជាក់​បន្ថែម​ថា ចំពោះ បុរស​ជនជាតិ​ខ្មែរ បានជា​សះស្បើយ​ថ្ងៃនេះ គឺ​មាន​ឯកសារ​ច្បាស់លាស់ បញ្ជាក់​ពី​វិជ្ជា​ស្ថាន​ប៉ាស្ទ័រ ហើយក្រសួងសុខាភិបាល ក៏​បាន​ធ្វើការ​ផ្សា​ព្វ​ផ្សាយ​បញ្ជាក់​ថា បុរស​រូប​នេះ​ពិតជា​បានជា​សះស្បើយពី​ជំងឺ​កូ​វីត​១៩​នេះ​ពិតមែន​។​

និយាយ​ពី​ច្បាប់ គឺ​យើង​បាន​អនុញ្ញាតិ​ឱ្យ​គាត់​ចាក​ចេញពី​មន្ទីរពេទ្យ ក៏​មិនមែនបាន​ន័យ​ថា ឱ្យ​គាត់​ចេះ​តែ​ទៅ​ណា​ទៅ​ណី​បាន​តែ​អំពើ​​ចិត្ត​ដែរ ហើយ​យើង​សូម​ឱ្យ​គាត់​រស់នៅ​ដាច់​ដោយឡែក ​ពី​ក្រុម​គ្រួសារ​ចំនួន​១៤​ថ្ងៃ​បន្ត​ទៀត នៅ​ក្នុងផ្ទះ​របស់​គាត់ ហើយ​លោកជឿ​ថា គាត់​បាន​យល់​ច្រើន ។​ គាត់​បានជា​សះស្បើយ​ពី​ក្នុង​មន្ទីរពេទ្យ ប៉ុន្តែ​គាត់​ទៅ​ដល់​ផ្ទះ​គាត់ ​គាត់​ត្រូវ​ស្នាក់​នៅ​ក្នុងផ្ទះ​របស់​គាត់ ដូច្នេះ ​គាត់​ត្រូវ​បន្ត​ការ​ថែទាំ​សុខ​ភាព​គាត់​ដាច់​ដោយឡែក​របស់​១៤​ថ្ងៃ​ទៀត​។​

ហើយ​យើង​នឹង​ធ្វើការ​តាមដាន​គាត់​បន្ត​ទៀត បើ​តាម​ច្បាប់​គាត់​ពិតជា​សះស្បើយ​ពិតប្រាកដ​មែន​ ​លោក​បញ្ជាក់​ទៀត​ថា ចំពោះ​អ្នកមាន​មេរោគ​សញ្ញាទាំង​៤​នាក់​ទៀត​នោះ ពិតជា​មាន​សញ្ញា​ល្អ​ទាំងអស់ ហើយនឹង​ជា​សះស្បើយ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ដែរ​ ។​

អត្ថបទសរសេរ ដោយ