ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដៃគូ​សហការ​ពាណិជ្ជកម្ម​របស់ វើក និង​ស្រា​បៀរ កម្ពុជា គឺ​ក្លឹ​ប Man City ប្រគល់​កីឡដ្ឋាន សម្រាប់​ប្រយុទ្ធ​ប្រឆាំង​​កូ​វី​ដ​-១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

ក្លឹ​ប​បាល់ទាត់ Manchester City ដែល​ជា​ដៃគូ​សហការ​ពាណិជ្ជកម្ម​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ និង​ស្រា​បៀរ កម្ពុជា បាន​ប្រគល់​ពហុ​កីឡដ្ឋាន Etihad…

ក្លឹ​ប​បាល់ទាត់ Manchester City ដែល​ជា​ដៃគូ​សហការ​ពាណិជ្ជកម្ម​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ និង​ស្រា​បៀរ កម្ពុជា បាន​ប្រគល់​ពហុ​កីឡដ្ឋាន Etihad ជូន​រដ្ឋ ដើម្បី​ប្រើប្រាស់​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​រាលដាល​កូ​វី​ដ​-១៩ ។

តាម​សេចក្តីរាយការណ៍​បាន​បង្ហាញ​ថា ទីធ្លា​នៃ​ពហុ​កីឡដ្ឋាន Etihad ដែល​មាន​កៅអី​ទស្សនា​ចំនួន ៥៥០០០ រួម​ជាមួយ​សាលសន្និសីទ នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ជា​កន្លែង​បណ្តុះបណ្តាល​បុគ្គលិក​គិលានុប្បដ្ឋាយិកា​ជួរ​មុខ ដែល​ពួក​គេ​ត្រូវ​ទៅ​មើលថែ និង​ព្យាបាល់​អ្នកជំងឺ​កូ​វី​ដ​ដោយ​ផ្ទាល់ ។

តាម​ការ​គ្រោងទុក ការ​ប្រកួត​បាល់​ទាល់​អាជីព​នៅ​អង់គ្លេស​នឹង​មិន​ដំណើរការ​រហូត​ដល់​ចុង​ខែមេសា​នេះ ។ ដោយឡែក​នៅ​ប្រទេស​អង់គ្លេស មន្ទីរពេទ្យ​បណ្តោះអាសន្ន​ត្រូវ​បាន​រៀបចំ​សាងសង់​ឡើង​ក្នុង​ទីក្រុង​ធំ​ៗ​ចំនួន ៣ ពោល​គឺ​ទីក្រុង Birmingham, London, និង​ទីក្រុង Manchester ក្រោយ​មើលឃើញ​ពី​ហានិភ័យ​ពី​ការ​ឆ្លង​វីរុស​ដ៏​ច្រើន​នេះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ