ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ តើ​គួរ​ចាត់ចែង​ប្រាក់​សន្សំ​យ៉ាងដូចម្តេច ?


ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ កំពុង​តែ​រំឭក​ដល់​ប្រជាជន​កម្ពុជា​គ្រប់​រូប​នូវ​គ្រោះអាសន្ន និង​វិបត្តិ​សេដ្ឋកិច្ច​ផ្សេង​ៗ​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​កន្លង​មក ដូច​ជា​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ ២០០៨ ជាដើម ។ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ជុំវិញ​ពិភពលោក​កំពុង​តែ​រំ​ល​ឭ​ក​ដល់​មនុស្ស​គ្រប់​គ្នា​ឲ្យ​ចៀសវាង​ការ​ចលាចល ហើយ​អ្នក​មិន​ចាំបាច់​ប្រញាប់​ទៅ​ដក​លុយ​ចេញពី​ធនាគារ យក​មក​លាក់​វា​ក្រោម​ពូក​ទេ ។

មូលហេតុ​សំខាន់ គឺ​មក​ពី​វិបត្តិ​ដែល​អាច​នឹង​កើតឡើង​នា​ពេល​ខាង​មុខ​នេះ មិនមែន​កើតឡើង​ពី​ទីផ្សារ​ហិរញ្ញវត្ថុ និង​អចលនទ្រព្យ​របស់​សហរដ្ឋអាមេរិក​ដូច​កាលពី​ឆ្នាំ ២០០៨ ទេ ។ យ៉ាងណា​ក្តី មនុស្ស​គ្រប់​រូប​គួរ​រក្សា​ភាព​ប្រុង​ប្រយ័ត្ន​ដើម្បី​ចៀសវាង​បញ្ហា​នៅ​ថ្ងៃ​មុខ ។

យោង​ទៅ​តាម​លោក ស្ក​ត ខូ​ល (Scott Cole) ដែល​ជា​អ្នក​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​នៅ​សហរដ្ឋអាមេរិក​បាន​ប្រាប់​ដល់ CNBC Make It ថា មនុស្ស​ម្នាក់​ៗ​គួរតែ​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​ប្រមាណ​ពី ៣​ទៅ ៦​ខែ និង​ដាក់​វា​ក្នុង​គណនី​ធនាគារ​យ៉ាងតិច​ណាស់​ក៏​ពីរ​ដែរ ដែល​គណនី​មួយ​ជា​គណនី​សម្រាប់​ដក​ចេញ​ដាក់​ចូល​បាន​ដោយ​ងាយ និង​គណនី​មួយទៀត​ជា​គណនី​សន្សំ ។ លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​ផ្តល់​ដំបូន្មាន​មក​ថា អ្នក​គួរតែ​រក​ប្រាក់​តែ​នៅ​ពេល​មាន​អាសន្ន​ទេ មិនមែន​ព្រោះ​តាម​ចិត្ត​ចង់​ទេ ។

ជា​ទូទៅ លោក ខូ​ល បាន​ប្រាប់​មក​ថា​អ្នក​ត្រូវ​តែ​ចៀសវាង​ធ្វើការ​សម្រេចចិត្ត​ដោយ​អាស្រ័យ​តាម​ការ​ភ័យ​ខ្លាច​ថា​សេដ្ឋកិច្ច​នឹង​មាន​វិបត្តិ ។ ប្រសិនបើ​អ្នក​ព្រួយបារម្ភ​ខ្លាំង អ្នក​អាច​និយាយ​ជាមួយ​មនុស្ស​ដែល​មានចំណេះ​ដឹង​ផ្នែ​កេ​នះ​ច្រើន និង​កុំ​អនុញ្ញាត​ឲ្យ​អារម្មណ៍​ជំរុញ​អ្នក​ឲ្យ​ធ្វើ​សកម្មភាព​អ្វីមួយ ។

លោក ខូ​ល បាន​បន្ត​ទៀត​ថា «​ចំណុច​វីរុស​នេះ​គឺ​មាន​លក្ខណៈ​ខុស​ពី​អ្វី​ៗ​ដែល​ធ្លាប់​កើតឡើង​ពី​មុន​មក ប៉ុន្តែ​វា​មិនមែន​ជាទី​បញ្ចប់​នៃ​ពិភពលោក ឬ​សេដ្ឋកិច្ច​ឡើយ​» ៕

គួរ​យល់​ដឹង

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ