ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លែង​សំបូរ​ស្រី​ស្អាត​ប៉ា​តា​យ៉ា កំពុង​​តែ​​លង់ខ្លួន ព្រោះ​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ឆ្នេរ​ខ្សាច់​ត្រូវ​បាន​គេ​បោះបង់​ចោល បារ​ដែល​ធ្លាប់តែ​មាន​ស្រី​ស្អាត​ជា​ច្រើន ក៏​ត្រូវ​បាន​បិទទ្វារ ដោយសារ​តែ​អាជីវកម្ម​មិន​ដើរទៅ​មុខ ស្រប​ពេល​ដែល​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​មានការ​រឹត​បន្តឹង និង​មនុស្ស​គ្រប់​គ្នា​មានការ​ខ្លាចរអារ​ពី​ជំងឺ​កូ​វី​ដ​១៩​។ ក្នុង​នាម​ជា​កន្លែង​មួយ​ដែល​ជា​ឋានសួគ៌​ទេសចរណ៍ ជា​ពិសេស​សម្រាប់​ប្រុស​ៗ…

ប្រទេស​ថៃ ៖ ឆ្នេរ​ខ្សាច់​ត្រូវ​បាន​គេ​បោះបង់​ចោល បារ​ដែល​ធ្លាប់តែ​មាន​ស្រី​ស្អាត​ជា​ច្រើន ក៏​ត្រូវ​បាន​បិទទ្វារ ដោយសារ​តែ​អាជីវកម្ម​មិន​ដើរទៅ​មុខ ស្រប​ពេល​ដែល​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​មានការ​រឹត​បន្តឹង និង​មនុស្ស​គ្រប់​គ្នា​មានការ​ខ្លាចរអារ​ពី​ជំងឺ​កូ​វី​ដ​១៩​។

ក្នុង​នាម​ជា​កន្លែង​មួយ​ដែល​ជា​ឋានសួគ៌​ទេសចរណ៍ ជា​ពិសេស​សម្រាប់​ប្រុស​ៗ គឺ​មិន​ដែល​បាន​ជួបនឹង​បញ្ហា​បែប​នេះ​ទេ​។ ម្ចាស់​អាជីវកម្ម​នៅ​ទីនោះ​ប្រាប់​ថា អស់​រយៈពេល​ជាង​៤០​ឆ្នាំ​ហើយ គឺ​មិន​ដែល​ឃើញ​ហេតុការណ៍​បែប​នេះ​ឡើយ​។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Alcazar Cabaret Show លោក Pawin Phettrakul បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា​៖ «​ក្រុមហ៊ុន​របស់​យើង​បាន​បញ្ឈប់​អាជីវកម្ម​១០០% តែ​ម្តង​។ ប៉ា​តា​យ៉ា គឺជា​ទីក្រុង​ទេសចរណ៍ យើង​ពឹងផ្អែក​ភាគច្រើន​។ ទីក្រុង​ទាំងមូល​រង​ផល​ប៉ះពាល់​ដោយសារ​វីរុស​»​។

នៅ​ក្នុង​ពេលវេលា​ធម្មតា កន្លែង​នីមួយ​ៗ​មាន​សុទ្ធតែ​ស្រី​ស្អាត​រាំ​សិច​ស៊ី​ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​​មើល​រាប់​ពាន់​អ្នក​ក្នុង​មួយ​ថ្ងៃ​ៗ តែ​ពេល​នេះ​គ្មាន​សូ​ម្បី​តែ​ម្នាក់​។ Alcazar Cabaret មិន​មាន​គម្រោង​បញ្ឈប់​បុគ្គលិក​របស់​ខ្លួន​នៅ​ពេល​នេះ​ទេ ប៉ុន្តែ​អនាគត​ដែល​អាច​មើលឃើញ​ជា​មុន​ហាក់ដូចជា​មិន​មាន​ភាពល្អ​ប្រសើរ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ថៃ ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​ប្រហែល ១២% នៃ GDP។ តែ​សម្រាប់​ប៉ា​តា​យ៉ា​វិញ គឺ​ពឹងផ្អែក​លើ​វិស័យ​នេះ​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ​៕ ដក​​ស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ