ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ពន់ពេក​! លោកយាយ​​ជា​ជន​ពិការ​​ម្នាក់​​លាចាក​លោក​ដោយ​គ្រោះ​មិន​​​នឹក​ស្មាន

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អ្នកស្រុក រួម​ជាមួយ​ក្រុម​គ្រួសារ​មានទុក្ខ​ជា​ទម្ងន់ និង​មាន​ក្តី​អាណិតអាសូ​ជា​ពន់ពេក​ដល់​លោកយាយ​ជា​ជន​ពិការ​ខ្វិន​ជើង​ពី​កំណើត​ម្នាក់ កាលពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០​នេះ…

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អ្នកស្រុក រួម​ជាមួយ​ក្រុម​គ្រួសារ​មានទុក្ខ​ជា​ទម្ងន់ និង​មាន​ក្តី​អាណិតអាសូ​ជា​ពន់ពេក​ដល់​លោកយាយ​ជា​ជន​ពិការ​ខ្វិន​ជើង​ពី​កំណើត​ម្នាក់ កាលពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០​នេះ បាន​លាចាក​លោក​យើង​នេះ​ហើយ ទៅ​កាន់​ទី​ស្ងប់ស្ងាត់​ដែល​មិន​វិល​ត្រឡប់​ជា​រៀង​រហូត​។

សេចក្តីរាយការណ៍​បន្ត​ថា ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោកយាយ​ខាងលើ​ត្រូវ​លាចាក​លោក​យើង​នេះ គឺ​បណ្តាល​មក​ពី​លោកយាយ​ធ្លាក់​ចូល​ក្នុង​ធុង​ទឹក បណ្តាល​លង់ទឹក​បាត់បង់​ជីវិត​តែ​ម្តង ដែល​បាន​កើតឡើង​នៅ​ភូមិ​ជ្រោះ​ជ្រៅ​ពោធិ​សាល ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ។
សេចក្តីរាយការណ៍​បន្ត​ថា លោកយាយ​កំសត់​ខាងលើ​នេះ​ឈ្មោះ សាញ់ សានី អាយុ​៦៣​ឆ្នាំ ជា​មនុស្ស​ខ្វិន​ជើង​ពី​កំណើត ។

បើ​តាម​សាក្សី​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ លោកយាយ​រង​គ្រោះ​បាន​ចុះ​ពីលើ​អង្រឹង ហើយ​ឈោង​ទៅ​ដងទឹក​ក្នុង​ធុង ក៏​ស្រាប់តែ​ផុត​ជើង​ផុតដៃ​ធ្លាក់​ចូល​ក្នុង​ធុង​ទឹក​នោះ​ទេ បណ្តាល​ឲ្យ​លង់​បាត់បង់​ជីវិត​ភ្លាម​ៗ​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​ទទួល​ព័ត៌មាន​នោះ​ភ្លាម នគរបាល​ប៉ុស្តិ៍ បាន​ទៅ​ដល់ និង​ពិនិត្យ​សាកសព​លោក​យាយ​ឃើញ​ថា ពិតជា​លង់ទឹក​ពិតប្រាកដ​មែន ។ ក្រោយមក​នគរ​ង​បាល​ប៉ុស្តិ៍​ក៏​ត្រូវ​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ