ក្រសួងការបរទេសចិន បាននិយាយថា ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសុក្រ ទី២៧ មីនានេះថា លោកសង្ឃឹមថា សហរដ្ឋអាមេរិកនឹងចាត់វិធានការសំខាន់ៗ ដើម្បីធ្វើឱ្យចំណងទាក់ទងទ្វេភាគីប្រសើរឡើងវិញ នេះបើយោងតាម CNA ។
យោងតាមការសន្ទនា ដែលចេញផ្សាយដោយក្រសួងការបរទេសចិន បានអោយដឹងថា លោកស៊ី ជីនពីង ក៏បានប្រាប់លោក ត្រាំ ផងដែរថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ គឺជាជម្រើសត្រឹមត្រូវតែមួយគត់ ហើយប្រទេសចិនមានឆន្ទៈ គាំទ្រដល់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយជាមួយវិបត្តិ វីរុសកូវីស-១៩ នេះ ។
ការលើកឡើងនេះបានកើតឡើងចំពេលមានសង្គ្រាមពាក្យសម្តីកន្លងមក រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងបញ្ហាផ្សេងៗ រាប់បញ្ចូលទាំង ចោទប្រកាន់ ចាប់តាំងនៃវីរុសកើតមាននៅប្រទេសចិន កាលពីចុងឆ្នាំមុន និងបានរីករាលដាលទូទាំងពិភពលោក ។
លោកត្រាំ និងមន្ត្រីកំពូលៗផ្សេងទៀតរបស់សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិន អំពីកង្វះតម្លាភាព លើការបង្ហាះអំពីវីរុស ដែលបានសម្លាប់មនុស្សជាង ២៤.០០០នាក់ នៅទូទាំងពិភពលោក ដែលធ្វើឲ្យប្រទេសចិនមានការខឹងសម្បារ ។
លោកស៊ី ជីនពីង បានបញ្ជាក់ជាថ្មីដល់លោក ត្រាំ ក្នុងអំឡុងពេលសន្ទនាថា ប្រទេសចិនបានបើកចំហ និងមានតម្លាភាព អំពីការរីករាលដាលដែលបានឆ្លងដល់ប្រជាជនជាង៨ម៉ឺននាក់ នៅក្នុងប្រទេសចិន ។
ប្រធានាធិបតីចិន ក៏បានផ្តល់ការគាំទ្រដល់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមានចំនួនអ្នកឆ្លងវីរុសនេះ ច្រើនជាងចិន ទៅទៀត ។
ដផយឡែកនៅលើបណ្តាញសង្គម Twitter របស់លោក ត្រាំ បាននិយាយថា លោកបានពិភាក្សាអំពីការផ្ទុះឡើងនៃវីរុសនេះ “លម្អិត”ជាមួយលោក ស៊ី ជីនពីង ។ លោក ត្រាំ ចៀសវាងពីពាក្យបន្ថែមទៀត ដូចជាការសំដៅទៅលើវីរុសនេះថា ជា“វីរុសចិន” ដែលគាត់ធ្លាប់ហៅកន្លងមក ។
លោក ត្រាំ បាននិយាយថា “ប្រទេសចិន បានឆ្លងកាត់ច្រើន ហើយបានបង្កើតការយល់ដឹងយ៉ាងខ្លាំងអំពីវីរុសនេះ” ។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ។ ការគោរពគ្នាយ៉ាងខ្លាំង ! ៕

ចែករំលែកព័តមាននេះ