កូវីដ១៩ ៖ បើខ្លាច ត្រូវចេះការពារខ្លួន
- ភ្នំពេញ
អ្នកខ្លះនាំគ្នាភ័យខ្លាចមេរោគកូវីដ១៩។ ប៉ុន្តែរដ្ឋាភិបាលបានអំពាវនាវហើយកុំអោយខ្លាចជ្រុលពេក។
មធ្យោបាយដោះស្រាយការភ័យខ្លាចនឹងមេរោគនេះគឺមិនមែនដេកខ្លាចទេ។ គេត្រូវតែប្រែការភ័យខ្លាច ជាកិច្ចប្រឹងប្រែងគ្រប់យ៉ាងដើម្បីការពារខ្លួនពីមេរោគនេះ។
ប្រជាជនទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលហើយប្រយ័ត្នព័ត៌មានមិនពិត។
ការលាងដៃអោយបានញឹកញាប់ជាមួយទឹកស្អាតនិងសាប៊ូ ឬទឹកជែលលាងដៃ ការប្រើម៉ាស ការនៅឆ្ងាយពីអ្នកមានផ្ទុកមេរោគ ការមិនធ្វើដំណើរទៅកាន់ប្រទេសដែលមានការឆ្លងច្រើន ជាមធ្យោបាយដែលអាចជួយយើងរួចផុតពីការឆ្លងរបស់មេរោគនេះ។ ដូច្នេះ វានឹងមិនឆ្លងយើងទេ។ ចំណែកយើងក៏លេងមានការភ័យខ្លាច៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ