ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ទិញ​អាហារ​ខ្ចប់​អាច​នឹង​មានឱកាស​ឆ្លង​កូ​វី​ដ​១៩ ឬទេ?

4 ឆ្នាំ មុន

ខណៈ​ដែល​ប្រជាជន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​នៅផ្ទះ និង​សាលារៀន​ត្រូវ​បាន​បិទទ្វារ អាជីវករ​លក់​ម្ហូបអាហារ នំចំណី និង​ភេសជ្ជៈ​នៅ​តែ​ព្យាយាម​បន្ត​បើក​ដំណើរការ​ដដែល​ដើម្បី​បម្រើ​ដល់​សាធារណជន​ដែល​ស្នាក់​នៅផ្ទះ ។ កន្លែង​ជា​ច្រើន​ចាប់ផ្តើម​មាន​ផ្តល់​ជា​សេវាកម្ម​វេច​ខ្ចប់ និង​ដឹក​ជញ្ជូន​ដល់​ផ្ទះ​អតិថិជន​ផង​ដែរ ដែល​ស្ទើរតែ​ជា​ប្រភព​ចំណូល​តែ​មួយ​សម្រាប់​អាជីវករ​ទាំងនេះ ។…

ខណៈ​ដែល​ប្រជាជន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​នៅផ្ទះ និង​សាលារៀន​ត្រូវ​បាន​បិទទ្វារ អាជីវករ​លក់​ម្ហូបអាហារ នំចំណី និង​ភេសជ្ជៈ​នៅ​តែ​ព្យាយាម​បន្ត​បើក​ដំណើរការ​ដដែល​ដើម្បី​បម្រើ​ដល់​សាធារណជន​ដែល​ស្នាក់​នៅផ្ទះ ។ កន្លែង​ជា​ច្រើន​ចាប់ផ្តើម​មាន​ផ្តល់​ជា​សេវាកម្ម​វេច​ខ្ចប់ និង​ដឹក​ជញ្ជូន​ដល់​ផ្ទះ​អតិថិជន​ផង​ដែរ ដែល​ស្ទើរតែ​ជា​ប្រភព​ចំណូល​តែ​មួយ​សម្រាប់​អាជីវករ​ទាំងនេះ ។

ប៉ុន្តែ​តើ​មនុស្ស​មានឱកាស​ឆ្លង​វីរុស​កូ​វី​ដ​១៩ ពី​ការ​ទទួលទាន​អាហារ​វេច​ខ្ចប់ ឬទេ?

យោង​ទៅ​តាម​អ្នកស្រី អេ​ន​ជេ​ឡា រ៉ា​មូ​សេន (Angela Raasmusen) សាស្ត្រាចារ្យ​ផ្នែក​វិ​សាណូ​សាស្ត្រ​នៅ​មជ្ឈមណ្ឌល​ជំងឺ​បង្ក​មេរោគ និង​ភាព​សុំា​នៅ Columbia Mailman School of Public Health បាន​ឲ្យ​ដឹង​ថា នៅ​មិន​ទាន់​មាន​ភស្តុ​តាង​បង្ហាញ​ថា​វីរុស​កូ​វី​ដ​១៩ នេះ​អាច​ត្រូវ​បាន​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​ទទួលទាន​អាហារ​ទេ ។

ប៉ុន្តែ​ការ​ផ្តល់​យោបល់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​មនុស្ស​ម្នាក់​ៗ​គួរតែ​ឧស្សាហ៍​លាង​សម្អាត​ដៃ និង​ចៀសវាង​ការ​យកដៃ​ទៅ​ប៉ះ​មុខ​ដើម្បី​កាត់​បន្ថយ​ឱកាស​ឆ្លង​វីរុស​ខាងលើ ។ លើស​ពី​នេះ​ទៅ​ទៀត ក្នុង​កំឡុង​ពេល​នេះ អ្នកលក់​ម្ហូបអាហារ ឬ​អ្នក​ចម្អិន​អាហារ​ក៏​អនុវត្ត​ទម្លាប់​ទាំងនេះ​ដែរ និង​ភាគច្រើន​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ពេល​ដែល​ចម្អិន​អាហារ​ឲ្យ​ភ្ញៀវ ។

យោង​ទៅ​តាម​អត្ថបទ​មួយ​របស់​ទស្សនាវដ្តី Forbes បាន​ឲ្យ​ដឹង​ថា ទោះជា​អាហារ​ដែល​ត្រូវ​បាន​ចម្អិន​ដោយ​ភោជនីយដ្ឋាន​កម្រិត​ខ្ពស់​បំផុត​ក៏​ដោយ​ក៏​អាច​មាន​ផ្ទុក​នូវ​មេរោគ ឬ​វីរុស​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ដែរ ប៉ុន្តែ​មេរោគ និង​វីរុស​ទាំងនោះ​មិន​ងាយ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ទេ​ព្រោះ​មនុស្ស​មាន​ប្រព័ន្ធ​ការពារ​ខ្លួន​ដែល​ជា​អាស៊ីត​ក្នុង​ក្រពះ ។

យ៉ាងណា​ក្តី​វា​មិន​មាន​ន័យ​ថា​ការ​ទទួលទាន​អាហារ​វេច​ខ្ចប់ គឺ​សុវត្ថិភាព​ទាំងស្រុង​ដែរ ប៉ុន្តែ​ហានិភ័យ​អាច​ត្រូវ​បាន​កាត់​បន្ថយ​បាន​ដោយ​ធ្វើ​តាម​ការ​ណែនាំ​របស់​អ្នកជំនាញ​ទាក់ទិន​នឹង​ការ​លាងដៃ​និង​លាង​សម្អាត​មេរោគ​លើ​ប្រអប់​ដាក់​អាហារ​ជាដើម ៕ (យោងតាមប្រភពពី www.forbes.com )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ