ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​ម៉ាស​ជូន​ដោយ​ឥត​គិតថ្លៃ ដោយ​គ្រាន់តែ​បើក​គណនី​សន្សំ​ជាមួយ ហត្ថា​កសិករ លីមីត​ធី​ត

5 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​, ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០២០ ៖ ចាប់ពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ នេះ​តទៅ អតិថិជន​នឹង​ទទួល​បាន…

ភ្នំពេញ​, ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០២០ ៖ ចាប់ពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២០ នេះ​តទៅ អតិថិជន​នឹង​ទទួល​បាន ម៉ាស ០១ ប្រអប់ (​មាន​៥០​សន្លឹក​) ដោយ​ឥត​គិតថ្លៃ​ដោយ​គ្រាន់តែ​បើក​គណនី​សន្សំ​ជាមួយ​ហត្ថា​កសិករ ដែល​ការ​ផ្តល់​ជូន​នេះ គឺ​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២០ ឬ​រហូត​ដល់​ម៉ាស​អស់ពី​ស្តុក​។

កា​ផ្តល់​ម៉ាស​ដោយ​ឥត​គិតថ្លៃ​នេះ ពិតជា​អាច​ជួយ​សម្រួល​បន្ទុក​មួយ​ផ្នែក​របស់​អតិថិជន ដោយ​ពួក​គាត់​មិន​ពិបាក​ក្នុង​ការ​ស្វែងរក​កន្លែង​ទិញ មិន​បារម្ភ​ចំពោះ​ការ​ឡើងថ្លៃ កាត់​បន្ថយ​ចំណាយ ហើយ​ក៏​អាច​ជា​ផ្នែក​មួយ​ក្នុង​ការ​ទប់ស្កាត់​ការ​ឡើងថ្លៃ​ហួសហេតុ​ផង​ដែរ​។ ក្រៅពី​ទទួល​បាន​ម៉ាស ០១​ប្រអប់​ដោយ​ឥត​គិតថ្លៃ អតិថិជន​ក៏​នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់​រហូត​ដល់ ៥.៥% ក្នុង​មួយ​ឆ្នាំ ជាមួយ​លក្ខខណ្ឌ​ដក​ប្រាក់​ងាយ​ៗ ពី​ផលិតផល​សន្សំ​ផល​ច្រើន របស់​ហត្ថា​កសិករ​។

តោះ​នៅ​ចាំ​អី​ទៀត ទំនាក់ទំនង​ទៅ​កាន់​ការិយាល័យ​ហត្ថា​កសិករ​ណាមួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ថ្ងៃនេះ ដើម្បី​បើក​គណនី និង​ទទួលយក​ម៉ាស​ដោយ​ឥត​គិតថ្លៃ ឬ​លោក​អ្នក​អាច​ទំនាក់ ទំនង​តាម​រយៈ​លេខ​ទូរ​សព្ទ ០២៣ ៩៩៩ ២៦៦ ឬ ១៨០០ ២១២ ២២២ (​ឥត​គិតថ្លៃ​)​។

គួរ​រំលឹក​ផង​ដែរ​ថា ហត្ថា​កសិករ លីមីត​ធី​ត មានបទពិសោធន៍​ជាង​២៦​ឆ្នាំ ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​នេះ ហត្ថា​កសិករ លីមីត​ធី​ត មាន​ការិយាល័យ​សាខា​ចំនួន ១៧៧ ដើម្បី​បម្រើសេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក សេវា​បើក​ប្រាក់​បៀរ​វត្ស និង​សេវា​ធនាគារ​ចល័ត​ជូន​អតិថិជន ព្រមទាំង​មាន​ទូ​អេ​ធី​អឹ​ម​ចំនួន ១៣៧ នៅ​ទូ​ទាំង ២៥ ខេត្ត​/​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ហត្ថា​កសិករ លីមីត​ធី​ត គឺជា​បុត្រ​សម្ព័ន្ធ​ធនា​គារ​ក្រុង​ស្រ៊ី (Krungsri) ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៏ និង​ជា​សមាជិក​របស់ MUFG ដែល​ជា​សម្ព័ន្ធ​ធនាគារ​ធំ​ជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ