ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​លេង​៤ ទីតាំង​សុទ្ធតែ​ធំ​ៗ និង​ទំនើប​ដែល​ជា​ប្រតិបត្តិ​ក្តៅ​ៗ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​នៅ​តាម​ឱសថស្ថាន​នានា​ចំនួន​៤​ទីតាំង រួម​មាននៅ​ម្តុំ​ផ្សារ​អូ​ឡាំ​ពិ​ក ម្តុំ​ផ្សារ​តា​ប៉ា​ង ផ្សា​ទំនើប​ម៉ា​ក្រូ និង​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ ដើម្បី​ស្វែ​ករក​នូវ​ផលិតផល ម៉ាស់…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​នៅ​តាម​ឱសថស្ថាន​នានា​ចំនួន​៤​ទីតាំង រួម​មាននៅ​ម្តុំ​ផ្សារ​អូ​ឡាំ​ពិ​ក ម្តុំ​ផ្សារ​តា​ប៉ា​ង ផ្សា​ទំនើប​ម៉ា​ក្រូ និង​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ ដើម្បី​ស្វែ​ករក​នូវ​ផលិតផល ម៉ាស់ និង​អាកុល​សម្រាប់​លាង​សំអាត​ដៃ ដែល​គ្មាន​គុណភាព និង​លក់​ក្នុង​តម្លៃ​ថ្លៃ​ជូន​ដល់​ប្រជាពលរដ្ឋ ឆ្លៀតឱកាស​ដែល​វីរុស​កូ​វី​ដ​១៩ (COVIT-19) កំពុង​រីក​រាលដាល ។ ប្រតិបត្តិការ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា​នេះ ។ នេះ​បើ​យោង​តាម​ផេ​ក​ទូរទស្សន៍​ជាតិ​កម្ពុជា ។

ស្រប​ពេល​ប្រតិបត្តិការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​នាំ​យក​នូវ​អាកុល និង​ម៉ាស់​មួយ​ចំនួន​មក​ធ្វើការ​ពិសោធន៍ និង​បាន​ធ្វើការ​ណែនាំ​អោយ​ម្ចាស់​ទីតាំង ឱសថស្ថាន រឺ​ហ្វា​ម៉ា​ស៊ី​ទាំងអស់ ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ តាម​រយៈ​ការ​លក់​នៅ​ផលិតផល​ដែល​មានគុណ​ភាព និង​មាន​យីហោ ច្បាស់លាស់ ជាមួយ និង​ការ​រក្សា​តម្លៃ​អោយ​បាន​សមរម្យ ដើម្បី​ជា​ការ​ចូលរួម ចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ ប្រយុទ្ធ​ប្រឆាំង បង្ការ ទប់ស្កាត់ នូវ​វីរុស​កូ​វីដ​១៩ COVIT-19 ដែល​កំពុង​រីក​រាលដាល​នៅ​កម្ពុជា ៕