ប្រាក់រៀលខ្មែរហាក់ខ្សោយកម្លាំងជាងប្រាក់បាតថៃបន្តិចនៅថ្ងៃនេះ បើធៀបកាលពីថ្ងៃម្សិលមិញ ។ ដូច្នេះសម្រាប់អ្នកនិយមចាយប្រាក់បាតថៃ សូមមកដឹងពីហាងឆេងអត្រា ប្តូរប្រាក់ថា តើវាប្រែប្រួលយ៉ាងម៉េច ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី ២៦ខែមីនា ឆ្នាំ ២០២០នេះឱ្យដឹងថា ១បាតថៃទិញ ចូលរហូតដល់ ១២៣,០០ រៀល ហើយលក់ចេញ ១២៥,០០ រៀល ដែលកាលពីថ្ងៃម្សិល មិញទិញចូលត្រឹមតែ ១២២,៨០ រៀល និងលក់ចេញតែ ១២៤,៨០ រៀលប៉ុណ្ណោះ ។
សម្រាប់ថ្ងៃនេះដែរ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបជាមួយនឹង ប្រាក់នៃបណ្តាប្រទេសមួយចំនួនដែលរួមមាន៖ ១ដុល្លារអាមេរិកទិញចូល ៤.០៦៥,០០ រៀល លក់ចេញ ៤.០៨៥,០០ រៀល, ១អឺរ៉ូទិញចូល ៤.៣២៥,១៦ រៀល និងលក់ចេញ ៤.៥១៣,៩៣ រៀល ។
ទន្ទឹមនេះ ១ដុល្លារអូស្ត្រាលីទិញចូល ២.២៩៦,៧៣ រៀល លក់ចេញ ២.៤៥៥,០៩ រៀល, ១យ៉េនជប៉ុនទិញចូល ៣៥,៧២០៦ រៀល លក់ចេញ ៣៧,៥៨០៥ រៀល ខណៈដែល ១ដុងវៀតណាមទិញចូល ០,១៦៨៧ រៀល ហើយលក់ចេញ ០,១៧៦១ រៀល ។
ជាមួយគ្នានេះដែរ ១គីបឡាវទិញចូល ០,៣២៦៨ រៀល និងលក់ចេញ ០,៤៦២៩ រៀល ។ កម្មវិធីនេះឧបត្ថម្ភដោយ អេស៊ីលីដា ទាន់ចិត្ត ដែលលោកអ្នកអាចធ្វើប្រតិបត្តិការសេវា ធនាគារតាមរយៈទូរស័ព្ទចល័តដំណើរការដោយ Android និង iOS ៕ អត្ថបទសហការ
បញ្ជាក់ ៖ អេស៊ីលីដាទាន់ចិត្ត ជាសេវាហិរញ្ញវត្ថុមួយប្រភេទដែលអនុញ្ញាតឲ្យលោកអ្នក អាចធ្វើប្រតិបត្តិការសេវាធនាគារ តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយ Android និង iOS
ចែករំលែកព័តមាននេះ