សព្វសត្វទាំងអស់ក្នុងលោកដែលកើតមកនេះជាជីវិតងងឹតស្រាប់ទៅហើយ គឺងងឹតព្រោះត្រូវសេចក្តីទុក្ខគ្របសង្កត់រាល់ថ្ងៃ តែបើមាននូវសេចក្ដីប្រមាទធ្វេសប្រហែលបន្ថែមទៀត តើជីវិតនេះនឹងក្លាយទៅជាយ៉ាងណា ?
ព្រោះតែសត្វលោកស្ទើរទាំងអស់មានជីវិតរស់នៅក្នុងភាពអន្ធការយ៉ាងនេះហើយ ទើបព្រះមានព្រះភាគជាម្ចាស់ទ្រង់ត្រាស់សម្ដែងថា សត្វលោកដែលរស់នៅក្នុងលោកិយនេះ ជាមនុស្សដែលត្រូវកិលេសបាំងភ្នែកងងឹតមើលសេចក្តីលែងឃើញ បណ្ដាជនទាំងនោះ មានជនតិចនាក់ណាស់ដែលឃើញច្បាស់នូវសេចក្តីទុក្ខដែលកើតអំពីខន្ធប្រាំ និងមានជនតិចណាស់ដែលទៅកាន់សុគតិភព ។
សេចក្តីនេះប្រៀបបាននឹងហ្វូងសត្វស្លាបដែលជាប់ក្នុងសំណាញ់របស់ព្រាន គឺមានសត្វតិចណាស់ដែលរួចអំពីសំណាញ់យ៉ាងណា អ្នកប្រព្រឹត្តល្អទៅកាន់ទេវលោកក៏យ៉ាងនោះដែរ ។ សាន សារិន
ចែករំលែកព័តមាននេះ