អ្នកពុទ្ធនិយមបានលើកឡើងថា ការសូត្រធម៌ការពារភយន្តរាយទាំងឡាយ គឺជាជំនឿមួយដែលអ្នកកាន់ព្រះពុទ្ធសាសនាជឿជាក់ជាយូរមកហើយថាពិតជាជំនឿដែលត្រឹមត្រូវនាំឱ្យអ្នកគោរពប្រតិបត្តិបានសុខចម្រើន ។
ជាក់ស្តែងដូចបច្ចុប្បន្ននេះមេរោគកូវីដ១៩ធ្វើឱ្យពិភពលោកទាំងមូលធ្លាយដល់កម្ពុជាមានការភ័យខ្លាចឥទ្ធិពលរបស់វាក្រៃលែង ។ ដោយមើលឃើញទុក្ខលំបាករបស់ពលរដ្ឋកម្ពុជាបែបនេះហើយ ព្រះសង្ឃទូទាំងប្រទេសបានកំណត់យករសៀលថ្ងៃទី២៣ មីនាជាទិវាទូងស្គរសូត្រធម៌ដើម្បីរារាំងការចម្លងដ៏ខ្លាំងក្លានៃមេរោគកូវីដ១៩នេះបន្តទៅទៀត ។
ជាលទ្ធផលឃើញថា ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធពិតជាមានអានុភាពខ្លាំងក្លាមែន មានអំណាចសាបព្រោះគ្របសង្កត់មេរោគនេះឱ្យបាក់បបខ្លបខ្លាច ដែលមេរោគនេះធ្លាប់តែចម្លងទៅមនុស្សនៅកម្ពុជាមានចំនួនកើនឡើងរាល់ថ្ងៃគួរឱ្យបារម្ភបំផុត តែក្រោយពេលព្រះសង្ឃសូត្រធម៌រួច ស្រាប់តែការចម្លងនៃមេរោគនេះធ្លាក់ចុះមកស្ទើរតែដល់ចំណុចសូន្យ នេះជាអានុភាពនៃព្រះធម៌ និងបូករួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ខាងអាណាចក្រផង។ សាន សារិន
ចែករំលែកព័តមាននេះ