ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក​ឃើញ​បុរស​ឆ្លង​កូ​វី​ដ​-១៩​មាន​ចំនួន​បីដង​ច្រើន​​ជាង​ស្ត្រី

4 ឆ្នាំ មុន
  • ភ្នំពេញ

កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​ចំនួន​បី​នាក់​ទៀត ​កាលពី​ថ្ងៃ​ទី​២៤​ មីនា ​ដោយ​ធ្វើ​អោយ​ចំនួន​សរុប​ឡើង​ដល់​៨៧​នាក់ ​។ ក្នុង​ចំណោ​ម​នោះ ៧៥​ភាគរយ​គឺជា​មនុស្ស​ប្រុស​។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​ ដែល​ចេញផ្សាយ​របាយការណ៍​អំពី​ករណី​កូ​វី​ដ​-១៩​នៅ​កម្ពុជា​ ។…

កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​ចំនួន​បី​នាក់​ទៀត ​កាលពី​ថ្ងៃ​ទី​២៤​ មីនា ​ដោយ​ធ្វើ​អោយ​ចំនួន​សរុប​ឡើង​ដល់​៨៧​នាក់ ​។ ក្នុង​ចំណោ​ម​នោះ ៧៥​ភាគរយ​គឺជា​មនុស្ស​ប្រុស​។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល​ ដែល​ចេញផ្សាយ​របាយការណ៍​អំពី​ករណី​កូ​វី​ដ​-១៩​នៅ​កម្ពុជា​ ។

មនុស្ស​ប្រុស​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ-​១៩​ច្រើន​ជាង​មនុស្សស្រី​ អាច​មកពី​មនុស្ស​ប្រុស​ដើរ​លេង ច្រើន​ជាង​មនុស្ស​ស្រី ខណៈ​ដែល​ការ​ចម្លងទូ​ទាំងពិភពលោក ​គឺ​ដោយសារ​តែ​មនុស្សធ្វើ​ដំណើរ​ចុះឡើង​ពេញ​ផ្ទៃ​ប្រទេស ​និង​ក្នុង​ពិភពលោក​។ ដូច្នេះ​ បុរស​កម្ពុជា​គួរ​កាត់​បន្ថយ​ការ​ដើរហើរ ​ដែល​មិន​ចាំបាច់​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​កូ​វី​ដ-​១៩ ​។ ចំណែក​ស្ត្រីភេទ​ក៏​មិន​ត្រូវ​ធ្វេសប្រហែសដែរ ​។

នៅ​ប្រទេស​កម្ពុជា ​ការ​រក​ឃើញ​ករណី​ដំបូង ​គឺ​កើត​មាន​ចំពោះ​ជនបរទេស​ ហើយ​សូ​ម្បី​តែ​រហូត​មក​ដល់​ពេល​នេះ​ចំនួន​ជនបរទេស​ ដែល​កម្ពុជា​រក​ឃើញ​គឺ​មាន​ចំនួន​ច្រើន​ជាង​ចំនួន​ពលរដ្ឋ​កម្ពុជា​ដែល​មាន​ឆ្លង​មេរោគ​កូ​វី​ដ-​១៩​។ កម្ពុជា​ប្រហែលជា​នឹង​មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ទេ បើសិនជា​មេរោគកូ​វី​ដ​-១៩​មិន​ត្រូវ​បាននាំ​ចូល​ដោយ​បរទេស ​។

ស្ថានភាព​នៅ​ក្នុងប្រទេសកម្ពុជា​ និង​ប្រទេស​ទាំងអស់​នៅ​ក្នុង​ពិភព​លោកបាន​បង្ហាញ​ថា​ ការ​ធ្វើ​ដំណើរ​ពិសេស​ទៅ​កាន់​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ គឺជា​មូលហេតុ​ធំ​ដែល​ធ្វើ​អោយ​មេរោគ​កូ​វី​ដ-​១៩​នេះ ​ធ្វើការ​រាតត្បាត​យ៉ាង​សាហាវ​នៅ​ក្នុង​ពិភពលោក​ ។ ហេតុផល​ម្យ៉ាងទៀត​នោះ មនុស្ស​មួយ​ជា​ច្រើន​ដែល​មាន ផ្ទុកមេរោគ​កូ​វី​ដ​-១៩ នេះ​គឺ​មិន​មាន​រោគ​សញ្ញា​ទេ​ជា​ហេតុ​ធ្វើអោយ​ពួក​គេ គិត​ថា​ខ្លួន​មិន​មាន​មេរោគ​នេះ​ហើយ​បុគ្គល​នោះ​ក៏​ធ្វើ​ដំណើរ​ជា​ធម្មតា ​ដើម្បី​ទេសចរណ៍ ​ឬ​ក៏​ទៅ​ធ្វើ​ការងារ​ ឬ​ក៏​ជួបជុំ​មិត្តភក្តិ​ ។

ប៉ុន្តែ​ទោះបីជា​មិន​មាន​រោគ​សញ្ញា​ក្តី បុគ្គល​នោះ​គឺ​ពិតជា​អាច​ចម្លង​មេរោគ កូ​វី​ដ​១៩​ទៅកាន់​អ្នក​ដទៃ​បាន​។ នេះ​ដោយសារ​តែ​មេរោគបាន​សំងំខ្លួន នៅ​ក្នុង​បុគ្គល​នោះ​រួច ទៅ​ហើយដោយ​រង់ចាំ​តែ​ពេល ដើម្បី​ឆ្លងទៅ​អ្នក​ដទៃ​ទៀត​។ ដូច្នេះ​ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​មេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​គឺ​ត្រូវ​ទប់ស្កាត់​មិន​អោយ​មនុស្ស​មាន​មេរោគ​កូ​វី​ដ​-១៩​បាន​ជួប​ជាមួយ​មនុស្ស​ដែល​មិន​មាន​មេរោគ​ ។

ប៉ុន្តែ​រឿង​ដែល​ពិបាក​នោះ​គឺ​គេ​មិនដឹង ថា​នរណា​ប្រាកដជា​មាន មេរោគ​កូ​វី​ដ​-១៩​នេះ​ឡើយ ពីព្រោះ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​នេះ ជា​ច្រើន​គឺ​មិនលេខ​ចេញ​រោគ​សញ្ញា​ ហើយ​ក៏​មិន​បាន​ធ្វើតេស្ត​រក​មេរោគ​នេះ​ដែរ​។ បើសិនជាយើង​អាច​រក​ពួក​គេ​ទាន់​ពេលវេលា​នោះ ​គឺ​យើង​អាច​ធ្វើការ​ព្យាបាល​និង​ដាក់​បុគ្គល​នោះ​អោយ​នៅ​ដោយឡែក​បាន​។

នៅ​ពេល​ដែល​យើង​មិន​ប្រាកដ​សោះ​ថា ​នរណា​មាន​ឬ​ក៏​នរណា​គ្មាន​មេរោគ​នេះនោះ ប្រទេស​នានា​នៅ​ក្នុង​ពិភពលោក​ក៏​បាន​ណែនាំ​អោយប្រជាជន មិន​ធ្វើការ​ជួបជុំ​គ្នា​ឬ​ក៏​ស្ថិត​នៅ​ក្នុងផ្ទះ​ដោយ​មិន​ត្រូវ​ចេញ​ទៅ​ណា​ឡើយ បើ​មិន​មាន​ភាព​ចាំបាច់​ខ្លាំង​ដើម្បី​ធានា​ថា​ខ្លួន​នឹង​មិន​បាន ជួប​អ្នកមាន​ផ្ទុកមេរោគ ដោយ​ចៃដន្យ​ណាមួយ​ឡើយ ​៕

អត្ថបទសរសេរ ដោយ