ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្លោងសម្តីថា «បិទ​រាជធានី» នេះជា​ព័ត៌​មាន​ក្លែងក្លាយ

9 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ច្រាន​ចោលការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ តាម​បណ្ដាញ​សង្គម​មួយ​ចំនួនដែល​ប្រឌិត​ថា អាជ្ញាធរ​នឹង​បិទ​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ…

រាជធានីភ្នំពេញ ៖ ​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ច្រាន​ចោលការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ តាម​បណ្ដាញ​សង្គម​មួយ​ចំនួនដែល​ប្រឌិត​ថា អាជ្ញាធរ​នឹង​បិទ​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ និង​ការពារ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​។

ប្រតិកម្ម​របស់​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ចែកចាយ​សំឡេង​មួយ ដែល​ជនអនាមិក​ផ្ញើ​ទៅ​កាន់​អ្នក​ប្រេ​ី​ប្រាស់​បណ្តាញ​សង្គមដោយ​ប្រាប់​ថា អាជ្ញាធរ​គ្រោង​បិទ​រាជធានី​ភ្នំពេញ ដោយសារ​សំឡេង​នេះ ត្រូវ​បាន​ចែកចាយ​ជា​បន្តបន្ទាប់​ ។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ព័ត៌មាន​ដែល​ថា នឹង​បិទ​ភ្នំពេញ ជា​ព័ត៌មាន​ក្លែងក្លាយ​សុទ្ធសាធ​។ សូម​បងប្អូន​មេត្តា​កុំ​ជឿ និង​កុំ forward សារ​សំឡេង​នេះ​បន្ត​ទៀត នាំ​មានការ​យល់​ច្រឡំ​»​

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​អះអាង​ដែរ​ថា អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​សំឡេង ដែល​ថត​ជា​សារ​នេះ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ។ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ជួយ​ផ្ដល់​ព័ត៌មាន ដើម្បី​ឈាន​ទៅ​រក​ម្ចាស់​សំឡេង​នោះ ដោយ​អាជ្ញាធរ​នឹង​មាន​រង្វាន់​លើកទឹកចិត្ត​។

សូម​បញ្ជាក់​ថា ចាប់តាំងពី​មានការ​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ មាន​ជន​មួយ​ចំនួន បាន​ព្យាយាម​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ តាម​បណ្ដាញ​សង្គម​ដើម្បី​បង្ក​ឲ្យ​មានការ​ចលាចល និង​បង្ក​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​ ៕