ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ និយោជកឆ្នើមជាបន្តបន្ទាប់
- ភ្នំពេញ
ភ្នំពេញថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ៖ កាលពីពេលថ្មីៗនេះ ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ឈ្មោះនិយោជកល្អបំផុតលំដាប់ថ្នាក់សកលលោក (Global Best…
ភ្នំពេញថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ៖ កាលពីពេលថ្មីៗនេះ ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ឈ្មោះនិយោជកល្អបំផុតលំដាប់ថ្នាក់សកលលោក (Global Best…
ភ្នំពេញថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ៖ កាលពីពេលថ្មីៗនេះ ធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ឈ្មោះនិយោជកល្អបំផុតលំដាប់ថ្នាក់សកលលោក (Global Best Employer Brand Award) ប្រចាំឆ្នាំ ២០២០ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា ក្រោយពីទទួលបានពានរង្វាន់ ឈ្មោះនិយោជកល្អបំផុតប្រចាំនៅកម្ពុជាកាលពីខែមករាកន្លងទៅ នៅទីក្រុងបាងកកប្រទេសថៃ។ កាលពីឆ្នាំ២០១៩កន្លងទៅ ធនាគារ ព្រីនស៍ ក៏ទទួលបានពានរង្វាន់លើកទីមួយរបស់ខ្លួន នៅប្រទេសសិង្ហបុរី ក្នុងនាមជាស្ថាប័នដែលឈ្នះពានរង្វាន់ ឈ្មោះនិយោជកល្អបំផុតទាំង ១០០ នៅអាស៊ី។ គ្រប់ពានរង្វាន់ដែលមានកិត្យានុភាពទាំងនេះ ត្រូវបានផ្តល់ជូនដោយដោយ The Employer Branding Institute, World HRD Congress និង Stars of the Industry Group។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ ធនាគារ ព្រីនស៍ បានលើកឡើងថា «ពានរង្វាន់ដែលទទួលបានក្នុងថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការអនុវត្ត របស់ ធនាគារ ព្រីនស៍ ក្នុងការអភិវឌ្ឍ និងរក្សានូវទេពកោសល្យបុគ្គលិក។ ការអភិវឌ្ឍធនធានមនុស្សពិតជាមានសារៈសំខាន់ណាស់សម្រាប់ជោគជ័យរបស់ក្រុមហ៊ុនយើង ហើយយើងបានខិតខំបំពេញកិច្ចការងារយ៉ាងសស្រាក់សស្រាំ ដើម្បីកសាងមូលដ្ឋានដ៏រឹងមាំសម្រាប់ការគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍអាជីពដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដើម្បីសម្រេចបានកំណើននិង លទ្ធផលដែលយើងគ្រោងទុក»។
ក្នុងរយៈពេលមិនដល់ពីរឆ្នាំផង បន្ទាប់ពីបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជ ធនាគារ ព្រីនស៍ បានផ្តោតការខិតខំសំដៅឆ្ពោះទៅកាន់ការក្លាយខ្លួនជា «និយោជកដែលជាជម្រើសទីមួយ»។ លោកប្រធាននាយកប្រតិបត្តិបានមានប្រសាសន៍បន្ថែមទៀតថា «យើងចង់បង្កើតបរិយាកាសការងារមួយដែលមាននីតិវិធីសម្របសម្រួលកិច្ចការធនធានមនុស្សច្បាស់លាស់ ឱកាសគ្រប់គ្រាន់ឲ្យបុគ្គលិកបានទទួលបានការបណ្តុះបណ្តាល និងអភិវឌ្ឍខ្លួនវប្បធម៌បំពេញការងារដែលផ្អែកលើគុណតម្លៃ និងទំនួលទំនួលខុសត្រូវ ព្រមទាំងការលើកទឹកចិត្តសម្រាប់ការទំនាក់ទំនងដោយចំហ និងប្រកបដោយភាពស្មោះត្រង់»។
ទាក់ទងនឹងការជ្រើសរើសបុគ្គលិក ធនាគារបានលើកទឹកចិត្តដល់ការចូលរួមរបស់យុវជននៅក្នុងប្រទេសកម្ពុជា ដោយចូលរួមក្នុងកម្មវិធី ពិព័រណ៍ការងារនៅតាមបណ្តាសាកលវិទ្យាល័យនានា និងមានការផ្សព្វផ្សាយទៅកាន់គ្រឹះស្ថានអប់រំតាមខេត្តផងដែរ ។
ធនាគារ ព្រីនស៍ ក៏បានបង្កើតកម្មវិធីកម្មសិក្សា ដោយផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យ ដើម្បីហាត់ការក្នុងផ្នែកជាបុគ្គលិកជួរមុខ ក៏ដូចជាបុគ្គលិកនៃការិយាល័យកណ្តាល។ កម្មវិធីនេះអនុញ្ញាតឱ្យយុវជនទទួលបានបទពិសោធន៍ជាក់ស្តែងពីការធ្វើការងារជាបុគ្គលិកពេញម៉ោងនៅធនាគារ ព្រីនស៍។
លើសពីនេះទៅទៀត ស្របតាមទិសដៅដើម្បីក្លាយខ្លួនជាធនាគារឌីជីថលដែលរីកចម្រើន លឿនបំផុតនៅក្នុងប្រទេសកម្ពុជា ធនាគារ ព្រីនស៍ បានប្រើប្រាស់សក្តានុពលនៃបច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើដល់កិច្ចការងាររបស់បុគ្គលិកដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ធនាគារ បានដាក់ចេញនូវប្រព័ន្ធព័ត៌មានធនធានមនុស្សដែលរួមបញ្ចូលកម្មវិធីទូរស័ព្ទដៃដែលនិយោជិកអាចគ្រប់គ្រងការឈប់សម្រាក ព័ត៌មានប្រាក់បៀវត្ស ទិន្នន័យបុគ្គលិក និងមុខងាររដ្ឋបាលធនធានមនុស្សផ្សេងទៀតពីទូរស័ព្ទដៃទំនើបរបស់ពួកគេ។ កម្មវិធីនេះ ធ្វើឱ្យដំណើរការគ្រប់គ្រងធនធានមនុស្សកាន់តែមានប្រសិទ្ធភាព ដោយជួយកាត់បន្ថយពេលវេលាឆ្លើយតបទៅនឹងការងាររដ្ឋបាល កាត់បន្ថយការប្រើប្រាស់ក្រដាស និងរួមចំណែកដល់ដំណោះស្រាយថែរក្សាបរិស្ថានផងដែរ។
បច្ចេកវិទ្យាឌីជីថល ក៏ជួយដល់ កិច្ចការ បណ្តុះបណ្តាលបុគ្គលិករបស់ធនាគារដែរ។ ធនាគារ បានដាក់ឲ្យដំណើរការនូវប្រព័ន្ធគ្រប់គ្រងការបណ្តុះបណ្តាលដែលផ្តល់ជូនតាមឌីជីថលដើម្បីភាពងាយស្រួលដល់បុគ្គលិក-និយោជិកក្នុងការរៀនមុខវិជ្ជានានា ដើម្បីបញ្ចប់វគ្គសិក្សាស្របទៅតាមល្បឿនរបស់ពួកគេរៀងៗខ្លួន។ កម្មវិធីរៀនតាមប្រព័ន្ធអេឡិចត្រូនិចនេះ បំពេញបន្ថែមលើវគ្គសិក្សានៅក្នុងថ្នាក់ ដែលមានដូចជាការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញគ្រប់គ្រង ដែលចាំបាច់ដើម្បីទទួលបានជោគជ័យក្នុងកិច្ចការងាររបស់បុគ្គលិកនិងការផ្តល់សេវាកម្មជូនអតិថិជន។
យុទ្ធសាស្ត្រទាំងនេះរួមជាមួយនឹងគុណតម្លៃស្នូល ដែលមានដូចជា វិជ្ជាជីវៈ ការទទួលខុសត្រូវសុចរិតភាព សេចក្តីថ្លៃថ្នូរ ការប្តេជ្ញាចិត្ត និងការឱ្យតម្លៃខ្លួនឯង មានគោលបំណងបង្កើតនូវកន្លែងការងារអាជីព ដែលអនុញ្ញាតឲ្យបុគ្គលិក ទទួលបានភាពជោគជ័យនៅក្នុងក្រុមហ៊ុន ហើយធនាគារមានជំនឿជាក់ថាយុទ្ធសាស្ត្រនេះ ជួយបន្តទាក់ទាញ និងរក្សាបុគ្គលិក ដែលមានការតាំងចិត្ត និងមានសមត្ថភាពខ្ពស់ផងដែរ ។
រយៈពេលជិតពីរឆ្នាំមកនេះ ធនាគារ ព្រីនស៍ បានបង្កើនឡើងសឹងតែមួយទ្វេរជាពីរដែលចំនួនបុគ្គលិករហូតដល់1,000 ជាងនាក់ ។
ធនាគារ ព្រីនស៍ ពិតជាមានមោទនភាពណាស់ដែល ទទួលបានកិត្តិនាមតាមរយ:ពានរង្វាន់ឈ្មោះនិយោជកឆ្នើមលំដាប់ថ្នាក់ពិភពលោក នៅក្នុងត្រីមាសទី១ នៃឆ្នាំថ្នីនេះ ។ យើងនឹងបន្តអភិវឌ្ឍ និងកែលម្អកម្មវិធីគ្រប់គ្រងធនធានមនុស្សរបស់ធនាគារ ដើម្បីធានាបានថា បុគ្គលិករបស់យើងអាចសម្រេចបានគោលដៅយុទ្ធសាស្ត្រសម្រាប់ពេលបច្ចុប្បន្ន ក៏ដូចជាត្រៀមខ្លួនក្លាយជាអ្នកដឹកនាំ បន្តទៅថ្ងៃអនាគត និងត្រៀមខ្លួនជាស្រេចដើម្បីជំរុញឱ្យធនាគារ ព្រីនស៍ ក្លាយជាធនាគារឌីជីថល ដែលផ្តល់ជូននូវបទពិសោធន៍អតិថិជនល្អបំផុត។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ