ចាប់​បាន​ម្នាក់ រត់​រួច​ម្នាក់ ក្រោយ​ស្ត្រី​ម្នាក់​ស្រែក​ឱ្យ​អ្នក​ភូមិ​ជួយ


រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​ម៉ូតូ​១​គ្រឿង​បាន​សម្រេច រួច​បាន​នាំ​គ្នា​ជិះ​គេចខ្លួន ប៉ុន្តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​និង​ស្រែក​ចោរ​ៗ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ពេក​ក៏​បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​រ៉ឺ​ហ្គា​លូ​បង្ហូ​ទឹក បណ្ដាល​ឲ្យ​ដួល ទើបត្រូវ​អ្នក​ភូមិ​ចាប់​បាន​ម្នាក់​រួច​វាយ​ទាត់​ធាក់​រង​របួស​ទ្រោម​ខ្លួន បន្ទាប់​មក​ក៏​ប្រគល់​ជូន​នគរបាល​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់ ចំណែក​បក្ខពួក​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត​ដែល​ជាម​ធ្យោ​បាន​ធ្វើ​សកម្មភាព​គេចខ្លួន បាត់​ស្រមោល ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ម្នាក់​ដែល​ចាប់ខ្លួន​បាន​ខាងលើ​ឈ្មោះ ផាត់ អឿ​ន អាយុ​២២​ឆ្នាំ មាន​ទីលំនៅ ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​បក្ខពួក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​បាត់ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ជនសង្ស័យ​លួច​ម៉ាក​ហ្ស៊ូ​មមើ​អិ​ច (ZOOMER –X) ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង ១AG-៦៦៨២ ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ មុំ ស្រី​កា អាយុ​៤០​ឆ្នាំ មុខ​លក់ដូរ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ព័​ត័​មានបាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ មាន​ជនសង្ស័យ​២​នាក់​ខាងលើ​បាន ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​Beat ឌុ​ប​គ្នា​ទៅ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ដែល​ម្ចាស់​ទុក​ក្នុងផ្ទះ ហើយ​រវល់​តែ​បោស​សម្អាតផ្ទះ​ផ្នែក​ខាងក្រោយ ស្រប​ពេល​នោះ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ស្រែ​កថា ចោរ​ៗ ជួយ​ចាប់ចោរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​អ្នក​ភូមិ​ជួយ​ដេញ​តាម​ចាប់​បាន​ម្នាក់​វាយ​ទ្រោម​ខ្លួន រួច​ទើប​ប្រគល់​ជូន​នគរបាល​សាកសួរ​ចាត់ការ​តាម​ច្បាប់ ចំណែក​បក្សពួក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល ខណៈ​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​ចាត់ការ​បន្ត​ហើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ