ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកពីលក់បន្លែវិញ​ បាត់មាសជិត៧តម្លឹង និង​លុយ​ជាង១ម៉ឺនដុល្លារ លុះនាង​ប្តឹង បែកធ្លាយអ្នកជិតខាងម្នាក់​

3 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​កម្លាំង​នគរបាល​ស្រុក​ស្វាយ​ជ្រំ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ចូល​លួច​ទ្រព្យសម្បត្តិ​មាន​តម្លៃ​របស់​ប្រជាពលរដ្ឋ​ក្នុងផ្ទះ និង​បាន​​ដកហូត​ទ្រព្យសម្បត្តិប្រគល់​ជូន​ជន​រង​គ្រោះ​មក​វិញ ​រួម​មាន​មាស​៦​តម្លឹង​៧​ជី ​ប្រាក់​៩​លាន​រៀល​ និង​ប្រាក់​ដុល្លារ​១៣,៨០០​ដុល្លារ​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤​ វិច្ឆិកា ឆ្នាំ​២០២៦ ជន​រង​គ្រោះ​ឈ្មោះ​អោម ផាត ភេទ​ស្រី​ អាយុ ៤៦​ឆ្នាំ​ រស់នៅ​ភូមិ​សាលារៀន​ ឃុំ​ប្រា​សាក់​ ស្រុក​ស្វាយ​ជ្រំ បាន​ប្តឹង​សមត្ថកិច្ច​ប៉ុ​ស្តិ៍​រដ្ឋបាល​ឃុំ​ប្រា​សាក់​ថា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ​គាត់​មក​ពី​លក់​បន្លែ​នៅ​ផ្សារ​វាល​យន្ត ​ពេល​មក​ដល់​ផ្ទះ​បើក​ថតទូនៅ​ក្នុង​បន្ទប់មើល ​ស្រាប់តែ​បាត់​មាស​ចំនួន​៦​ត​ម្លឺ​ង​៧​ជី (​ខ្សែ​ក​៣​ខ្សែ ខ្សែដៃ​១​ខ្សែ ចិញ្ចៀន​២​វង់ ) ​ប្រាក់​៩​លាន​រៀល ​និង​ប្រាក់​ដុល្លារ​១៣,៨០០​ដុល្លារ​។

​តាម​ប្រភព​បន្ត​ថា លោក​មេ​ប៉ុ​ស្តិ៍ន​គ​បាល​ឃុំ​ប្រា​សាក់ បាន​រាយ​កាណ៍​ថា ក្រោយ​បាន​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ថា​មាន​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​​ភ្លាម លោក​អធិការ​នគ​បាល​ស្រុក​ស្វាយ​ជ្រំ​រាយ​ការ​ណ័​ជូន​លោកស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ដាក់​បញ្ជា​ឲ្យ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​និង​ក​ម្លាំ​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​បា​សាក់​ចុះ​ដល់​កន្លែង​កើតហេតុ​ធ្វើការ ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​៥​ វិច្ឆិកា ២០២៦​ វេលា​ម៉ោង​១០​ព្រឹក ​ក៏​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ម្នាក់ឈ្មោះ​​សេក ​ឆៃ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ មុខរបរ​ធ្វើស្រែ ដែល​ស្នាក់​នៅផ្ទះ​ជិត​ផ្ទះ​ជន​រង​គ្រោះ​មក​សា​សួរ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ឈ្មោះ​សេក ​ឆៃ ក៏​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​ឈ្មោះ​អោម​ ផាត ​ពិតប្រាកដ​មែន​។

​ដោយ​យក​ប៉ែល​ជីកដី​កប់​មាស​និង​ប្រាក់​ដុល្លារ​នៅ​ក្រោយ​ផ្ទះ​ ចំណែក​ប្រាក់​រៀល​យក​ទៅ​កប់​នៅក្រោម​បាវ​ស្រូវ​។​បន្ទាប់​មក​សមត្ថកិច្ច​បាន​ដកហូត​ប៉ែល​១ ទួណឺវីស​​១ មាស​៦​តម្លឹង​៧​ជី ប្រាក់​រៀល​៩​លាន​រៀល ​ប្រាក់​ដុល្លារ​១៣,៨០០​ដុល្លារ ប្រគល់​ឲ្យ​ជន​រង​គ្រោះ​វិញ​ហើយ​។

​ចំណែក​ជនសង្ស័យ​បាន​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នី​តិ​វិធី ត្រូវបាន​លោក​ចៅក្រម​ចេញ​ដីកា​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​រួច​ហើយ ​៕