រាជធានីភ្នំពេញ ៖ មណ្ឌលអប់រំកែប្រែម១ ដែលហៅថាពន្ធនាគារព្រៃសកាលពីថ្ងៃទី ១៦ កញ្ញា បាននិមន្តព្រះសង្ឃចំនួន៧អង្គ ដែលគង់ចាំព្រះវស្សានៅវត្តអង្គមេត្រី សង្កាត់ព្រៃស ខណ្ឌដង្កោ បានធ្វើពិធីរាប់បាត្រកាន់បិណ្ឌ ដើម្បីឧទ្ទិស កុសលផលបុណ្យជួនដល់បុព្វការីជនដែលបានចែកឋានទៅបរលោកខាងមុខ ។ ក្នុងពិធីនោះមានការចូលរួមពីសំណាក់លោក ស្រ៊ុន លាង ប្រធានពន្ធនាគារ លោក យិន គន្ធ អនុប្រធានទទួលបន្ទុកការងារប្រតិបត្តិ លោក តេង បុត្រធី តំណាងឲ្យលោកឧត្តមសេនីយ៍ឯក គុយ ប៊ុនសន អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ មន្រ្តី អនុរក្ស ព្រមទាំង ក្រុមគ្រួសារ ។ ជាមួយនោះដែរក៏បានឲ្យទណ្ឌិតចំនួន២០០នាក់ចូលរួមថ្វាយបង្គំព្រះសង្ឃ និងរាប់បាត្រតាមប្រពៃណី ។
លោក ស្រ៊ុន លាង បានលើកឡើងពីទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរ ដែលតែងតែប្រារព្វពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តាំងពីដូនតាមកមិនដែលខាន ។ លោកប្រធានបន្តថា បើទោះបីជាពេលនេះពិធីរាប់បាត្រកាន់បិណ្ឌយើងបានប្រព្រឹត្តិទៅនៅក្នុងពន្ធនាគារក៏ដោយការប្រារព្វ ពិធីបុណ្យនេះសំខាន់តែមួយគត់ គឺដើម្បីឧទ្ទិសកុសលផលបុណ្យជួន ដល់បុព្វការីជនមានជីដូនជីតាញាតិការ៧សន្តាន ដែលចែកឋានទៅ ហើយនោះមិនដឹងថាពួកគាត់យោងយកកំណើតជាអ្វី ក្នុងឋានបរមសុខឬទុក្ខនោះឡើយ ។ ហើយម្យ៉ាងវិញទៀតកុសលផលបុណ្យដែលយើងទាំងអស់គ្នាធ្វើនាពេលនេះ ក៏ដើម្បីសេចក្តីសុខសិរីសួស្តី សម្រាប់ការរស់នៅប្រកបរបរទទួលទានផ្ទាល់ខ្លួនផងដែរ ។
ស្របពេលការអភិវឌ្ឍរីកចម្រើនគ្រប់វិសយ័ទាំងពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹក នាំដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ពិធីរាប់បាត្រកាន់បិណ្ឌ ពិតជាមិនបានប្រារព្វនៅក្នុងទីអារាមក្តី បច្ចយ័បានមកពីការស្រុះស្រួល មូលមតិគា្ន សរុបជាង១លានរៀន គ្រឿងឧបភោគ.បរិភោគ មានស្លាដក៧ ប្រគេនព្រះសង្ឃ ៧អង្គ អង្ក ២០០គីឡូក្រាម ទឹកដោះគោ ទឹកក្រូច ទឹកផ្លាឈើ តែ ស្កស មី ត្រីខ សំរាប់ប្រគេនព្រះសង្ឍ កំពុងកាន់ព្រះវស្សាផងដែរ ។
ចែករំលែកព័តមាននេះ